បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានអះអាងថា កិច្ចព្រមព្រៀងចែករំលែកបច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលនឹងផ្តល់ឱ្យនាវាមុជទឹក នុយក្លេអ៊ែរក្រោយៗទៀតនោះ មិនបង្កការគំរាមកំហែងណាមួយ ដល់ការប្រកួតប្រជែងអាវុធក្នុងតំបន់នោះទេ។
លោកស្រី Bonnie Jenkins អនុរដ្ឋលេខាធិការសម្រាប់ការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ បានព្យាយាមលុបបំបាត់ក្តីបារម្ភអំពីគម្រោង AUKUS ត្រីភាគី ដែលបញ្ចេញដោយ ប្រទេសមួយចំនួននៅប៉ាស៊ីហ្វិក ក្នុងអំឡុងសន្និសីទខ្លីមួយកាលពីថ្ងៃអង្គារ។
សំណួរដែលត្រូវបានចោទសួរ អំពីការប្រណាំងសព្វាវុធដែលអាចកើតមាន បានមកពីអ្នកសារព័ត៌មានកម្ពុជា ដែលបាននិយាយថា ប្រជាជាតិរបស់គាត់ មិនសប្បាយចិត្តចំពោះអស្ថិរភាពដែលអាចកើត មាននៅក្នុងតំបន់នោះទេ ។
លោកស្រី Jenkins បានឆ្លើយតបថា ទីក្រុងវ៉ាស៊ីនតោនចង់ធានាដល់ប្រទេសផ្សេងទៀតថា កតិកាសញ្ញាដែលបានបោះត្រានៅឆ្នាំ ២០២១ មិនមែនមានន័យថា បង្កើតការប្រណាំងសព្វាវុធប្រភេទណាមួយឡើយ។ ការព្រួយបារម្ភអំពីកិច្ចព្រមព្រៀង AUKUS ដែលបង្ហាញដោយប្រទេសផ្សេងទៀត មិនត្រូវបានកំណត់ថាតើអូស្ត្រាលីអាច ប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើត អាវុធនុយក្លេអ៊ែរឬអត់នោះទេ៕
ប្រែសម្រួល៖ ស៊ុន លី