ព័ត៌មានអន្តរជាតិ

កងកម្លាំង​អាមេរិក ចូលរួម​ការ​ស្វែងរក​ យន្តហោះ​ចម្បាំង​ជប៉ុន SDF ដែល​ធ្លាក់​នៅ​ប៉ាស៊ីហ្វិក

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក នឹងចូលរួមកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសជប៉ុន សម្រាប់សមាជិកកងកម្លាំង ស្វ័យការពារដែនសមុទ្រចំនួន ៧នាក់ដែលបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្រពីរគ្រឿង បានធ្លាក់នៅតំបន់ប៉ាស៊ីហ្វិក កាលពីចុងសប្តាហ៍។

លោក Kihara បានប្រាប់អ្នកយកព័ត៌មានថា កងទ័ពជើងទឹកអាមេរិក នឹងបញ្ជូនយន្តហោះល្បាត P-8 ដោយតំបន់រុករកចេញពីខ្សែសង្វាក់កោះ Izu ចម្ងាយប្រហែល ៦០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងតូក្យូ ពង្រីកនៅពេលដែលពេលវេលា កន្លងផុតទៅដោយសារជំនោរ ។

លោក Kihara ក៏បានឲ្យដឹងផងដែរថា កប៉ាល់ស្រាវជ្រាវមហាសមុទ្រ Shonan របស់កងកម្លាំង MSDF ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកទីតាំងពិតប្រាកដនៃបំណែកនៃឧទ្ធម្ភាគចក្រ ដោយសារកម្ទេចកម្ទីអាចលិចចូលទៅក្នុងសមុទ្រ។ លោកបានបន្ដថា ពីកងកម្លាំងស្វ័យការពារ បច្ចុប្បន្នមាននាវាប្រហែល ១០គ្រឿង និងយន្តហោះ ៥គ្រឿងបានចូលរួមក្នុងការរុករកនេះ។

ឧបទ្ទវហេតុនេះបានកើតឡើងអំឡុងពេលសមយុទ្ធប្រឆាំង នាវាមុជទឹកកាលពីយប់ថ្ងៃសៅរ៍ ជាមួយនឹងឧទ្ធម្ភាគចក្រល្បាត SH-60K ចំនួនពីរគ្រឿង ដែលផ្ទុកមនុស្ស ៤នាក់ក្នុងម្នាក់ៗ ដែលគេជឿថាបានបុក និងធ្លាក់។ ម្នាក់ក្នុងចំណោម ៧នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់នៅថ្ងៃបន្ទាប់។

ទីតាំងធ្លាក់យន្តហោះនេះ ស្ថិតនៅក្នុងដែនទឹកប្រហែល ២៧០គីឡូម៉ែត្រ ភាគខាងកើតកោះ Torishima ក្នុងខ្សែសង្វាក់កោះ Izu ដែលមានជម្រៅប្រហែល ៥,៥០០ម៉ែត្រ។

ខណៈពេលដែលទិន្នន័យរបស់ម៉ាស៊ីនថតហោះហើរ រហូតមកដល់ពេលនេះ មិនទាន់បានបង្ហាញពីភាពមិនប្រក្រតី ណាមួយជាមួយឧទ្ធម្ភាគចក្រ មុនពេលធ្លាក់នោះ ឧបករណ៍កាត់ត្រូវបានគេរកឃើញថា មិនត្រូវបានភ្ជាប់ទៅប្រព័ន្ធចែករំលែកព័ត៌មាន ដែលនឹងជូនដំណឹងដល់ពួកគេ ប្រសិនបើពួកគេហោះហើរជិតគ្នាពេក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top