ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ត្រូវ​ឃុំខ្លួន​ពីបទ​ស៊ីសំណូក

The New York Time

ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានឲ្យដឹងថា អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Timur Ivanov ត្រូវបានឃុំខ្លួនដោយសង្ស័យពីបទស៊ីសំណូក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គណៈកម្មាធិការបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា “អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសហព័ន្ធរុស្ស៊ីលោក Timur Vadimovich Ivanov ត្រូវបានឃុំខ្លួនដោយសង្ស័យថា បានប្រព្រឹត្តបទឧក្រិដ្ឋលើផ្នែកទី៦ នៃមាត្រា ២៩០ នៃក្រមព្រហ្មទណ្ឌ (ទទួលសំណូក)” ។

ប្រភពបានបន្ថែមថា សកម្មភាពស៊ើបអង្កេតចាំបាច់កំពុង ត្រូវបានអនុវត្តដោយមិនផ្តល់ព័ត៌មានលម្អិត បន្ថែមអំពីករណីនេះនៅឡើយទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹហកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានជូនដំណឹងអំពីការឃុំខ្លួនលោក Ivanov ។

លោក Ivanov ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការពារជាតិ នៅក្នុងខែឧសភា ឆ្នាំ២០១៦ ។ នៅក្នុងមុខតំណែងនេះ លោកទទួលបន្ទុករៀបចំការ គ្រប់គ្រងទ្រព្យសម្បត្តិ ការចេញវិក្កយបត្រកងទ័ព លំនៅដ្ឋាន និងជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាត្រួតពិនិត្យលទ្ធកម្មក្រោមបញ្ជាការពាររដ្ឋ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top