ព័ត៌មានអន្តរជាតិ

ចិន ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ជុំវិញ​ការ​ផ្លាស់ប្ដូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាធម្មតា​រវាង​ចិន និង​រុស្ស៊ី

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់នូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់សហរដ្ឋអាមេរិក ជុំវិញការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចធម្មតារបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។

សហរដ្ឋអាមេរិក បន្តធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចធម្មតារវាងចិន និងរុស្ស៊ី ខណៈពេលដែលកំពុងអនុម័តច្បាប់ផ្តល់ជំនួយយ៉ាងច្រើន សម្រាប់អ៊ុយក្រែន។

លោក Wang បានប្រាប់សន្និសីទសារព័ត៌មានធម្មតា នៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្ម ដែលអាចកើតមានទាក់ទងនឹងបញ្ហានេះ។ 

លោកបានលើកឡើងថា “ការបញ្ឆេះភ្លើង ខណៈពេលដែលបង្វែរការស្តីបន្ទោសទៅកាន់អ្នកដ៏ទៃ នេះគ្រាន់តែជាការលាក់ពុត និងមិនមានទំនួលខុសត្រូវខ្ពស់។ ប្រទេសចិន បដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ”។

លោកបាន​បន្ដថា ចំពោះ​បញ្ហា​អ៊ុយក្រែន ជំហរ​របស់​ចិន តែងតែ​មាន​ភាព​ត្រឹមត្រូវ និង​មាន​គោលបំណង។  ចិន​បាន​ប្រឹងប្រែង​ជំរុញ​ការ​ចរចា​ដើម្បី​សន្តិភាព និង​ដំណោះស្រាយ​នយោបាយ។  រ

លោកបានបន្ថែមថា “ប្រទេសចិនមិនមែនជាអ្នកបង្កើតវិបត្តិអ៊ុយក្រែន ហើយក៏មិនមែនជាភាគីនៃវាដែរ។ យើងមិនដែលញញើតនឹងភ្លើង ឬស្វែងរកផលប្រយោជន៍អាត្មានិយមនោះទេ ហើយយើងពិតជានឹងមិនទទួលយកការធ្វើជាពពែនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top