អ៊ីស្តង់ប៊ុល៖ នៅថ្ងៃពុធនេះ ប៉ូលិសតួកគី បានចាប់ខ្លួនមនុស្សចំនួន១១នាក់ ដែលសង្ស័យថា ជាក្រុមរដ្ឋឥស្លាម ហៅកាត់ (IS) នៅក្នុងខេត្ត Izmir ស្ថិតនៅភាគខាងលិចនៃប្រទេសតួកគី ។
ទូរទស្សន៍ TRT ដែលគ្រប់គ្រងដោយរដ្ឋបានផ្សាយថា ក្រុមប្រឆាំងភេរវកម្មបានចាប់ផ្តើម ប្រតិបត្តិការដំណាលគ្នាប្រឆាំងនឹង ទីតាំងចំនួន១៣នាក់នៅទូទាំងខេត្ត ដើម្បីចាប់ខ្លួនជនសង្ស័យចំនួន ១៣នាក់។
ក្នុងការចុះឆែកឆេរនេះ ជនសង្ស័យចំនួន ១១នាក់ត្រូវបានចាប់ខ្លួន ខណៈប្រតិបត្តិការចាប់ខ្លួន កំពុងបន្តប្រឆាំងនឹងបុគ្គល ២ នាក់ទៀត ។
ទូរទស្សន៍ TRT បានផ្សព្វផ្សាយឱ្យដឹងថា សម្ភារៈឌីជីថលជាច្រើនត្រូវបានរកឃើញ និងរឹបអូសនៅកន្លែងរបស់ជនសង្ស័យ ។
គួររំលឹកថា រដ្ឋាភិបាលតួកគី បានកំណត់ថា ក្រុម IS ជាអង្គការភេរវករនៅក្នុងឆ្នាំ២០១៣ ដោយបានស្តីបន្ទោសទៅលើក្រុមនេះ ចំពោះការវាយប្រហារដ៏សាហាវ នៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៥ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា