ថ្មីៗកន្លងទៅនេះ រដ្ឋាភិបាល សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងស៊ើបអង្កេត ចំពោះរថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិន “ក្នុងនាមបង្កការគំរាមកំហែង ដល់សន្តិសុខជាតិ” ។ តើរថយន្តអគ្គិសនី របស់ចិនពិតជាបង្កការ គំរាមកំហែង ដល់សន្តិសុខជាតិមែនឬ? តើការស៊ើបអង្កេត របស់អាមេរិកវាជារឿងជាក់ស្តែងទេ?

ក្រុមហ៊ុន Pony AI Inc. គឺជាក្រុមហ៊ុនសេវាកម្មមធ្យោបាយ ធ្វើដំណើរដោយស្វយ័តស្វ័យ ប្រវត្តិមួយនៅប្រទេសចិន។ នៅខែកក្កដាឆ្នាំ ២០២៣ សមាជិកសភាអាមេរិក ចំនួនបួនរូបបាន សរសេរសំបុត្រទៅកាន់លោក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាមេរិកនិងលោក Pete Buttigieg រដ្ឋមន្ត្រីគមនាគមន៍ អាមេរិកដោយអះអាងថា សហគ្រាសចិនបានចុះបញ្ជី ជាបន្តបន្ទាប់នៅរដ្ឋកាលីហ្វ័រញ៉ាដែលជារដ្ឋមានចំនួនប្រជាជនច្រើនជាងគេនៅសហរដ្ឋអាមេរិក ក្នុងគោលបំណងប្រមូល យកទិន្នន័យ បន្ថែមទៀត ពីជនជាតិអាមេរិក ។ ក្រុមហ៊ុនPony AI Inc. ត្រូវបានលើកឡើង ជាឧទាហរណ៍ នៃការលួចតកការណ៍ ពីសហរដ្ឋអាមេរិក ហើយត្រូវបានលើកឡើង ជាពិសេសនៅក្នុងសំបុត្រនោះ ។

តើការពិតគឺជាអ្វី? ព័ត៌មានពាក់ព័ន្ធបង្ហាញថា តាំង ពីខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុន Pony AI Inc.ត្រូវបានហាមឃាត់ មិនឱ្យធ្វើអាជីវកម្មនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ទៅហើយ ។ សហរដ្ឋអាមេរិក បានចោទប្រកាន់ថា ក្រុមហ៊ុនរថយន្តចិនលួចយក ទិន្នន័យគឺជាការឃោសនា ប្រាសចាកពីការពិត ។
សហរដ្ឋអាមេរិក បំភាន់ការពិត និងបំភាន់សាធារណមតិ តាមការពិត គឺដោយសារក្រុមហ៊ុនក្នុងស្រុក ទទួលអារម្មណ៍ ពីការគំរាមកំហែងហើយ ប៉ុនប៉ងដាក់កំហិតមួយចំនួន ៕
