ម៉ូស្គូ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបានលើកឡើងនៅថ្ងៃពុធនេះថា NATO នឹងធ្វើសមយុទ្ធរបស់ខ្លួននៅជិតព្រំដែនរុស្ស៊ី ដែលជាការបង្កើនហានិភ័យនៃឧប្បត្តិហេតុយោធា ។
សមយុទ្ធរបស់អង្គការ NATO គ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រ នៅក្នុងប្រទេសហ្វាំងឡង់ ក្បែរព្រំដែនរុស្ស៊ី និងហ្វាំងឡង់ ។
លោកស្រី Zakharova បានថ្លែងថា “សម្ព័ន្ធភាពបន្តការអភិវឌ្ឍយោធាជាក់ស្តែងនៃរដ្ឋអព្យាក្រឹត ដែលធ្លាប់មានសិទ្ធិចូលរួមនៅក្នុងការពិភាក្សាស្តីពីការពង្រឹងស្ថិរភាព និងសន្តិសុខ” ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់ប្រទេសរុស្ស៊ី ។
លោកស្រី Zakharova បានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ី កំពុងឃ្លាំមើលយ៉ាងដិតដល់លើ “សកម្មភាពឈ្លានពានរបស់សមូហភាពលោកខាងលិច” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា