ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន គិតឃើញដូចគ្នាជាមួយ នឹងវិមានក្រមឡាំងចំពោះកញ្ចប់ថវិកា៦១ ពាន់លានដុល្លារ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba បានសរសើរការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិកក្នុងការអនុម័តកញ្ចប់ថវិកាចំនួន៦១ពាន់លានដុល្លារ
ប៉ុន្តែបានព្រមានថាវានឹងមិនគ្រប់គ្រាន់ទេក្នុងការធ្វើឱ្យមានការប្រែប្រួលនៅលើសមរភូមិ។

បន្ទាប់ពីជម្លោះជាច្រើនខែមក គណបក្សសាធារណរដ្ឋបានចូលទៅក្នុងគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ហើយបានគាំទ្រសំណើជំនួយរបស់សេតវិមាននៅក្នុងការបោះឆ្នោត៧៩ទល់នឹង១៨ កាលពីយប់ថ្ងៃអង្គារ។

Kuleba បានប្រាប់កាសែត The Guardian នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃពុធថា ៖ហាលេលូយ៉ា, ​គ្មាន​កញ្ចប់​តែ​មួយ​ណា​អាច​បញ្ឈប់​រុស្ស៊ី​បាន​នោះ​ទេ អ្វី​ដែល​នឹង​បញ្ឈប់​រុស្ស៊ី​បាននោះគឺ​ជា​រណសិរ្ស​រួបរួម
​របស់​អ៊ុយក្រែន​ទាំងអស់ និង​ដៃគូ​ទាំងអស់​របស់​ខ្លួន។

ជំហររបស់ Kuleba បានកើតឡើងស្របពេលនិងដូចគ្នាជាមួយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបានបញ្ជាក់ផងដែរថា សព្វាវុធ និងគ្រាប់រំសេវដែលអាមេរិក និងសម្ព័ន្ធមិត្តផ្តល់ឱ្យទៅទីក្រុងគៀវ
នឹងមិនផ្លាស់ប្តូរ ជាសក្ដានុពលនៅតំបន់ជួរមុខដែលកងកម្លាំងរុស្ស៊ីបានកំពុងឆ្ពោះទៅគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top