ព័ត៌មានអន្តរជាតិ

ក្រុងមូស្គ៖រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរពលរដ្ឋជាអនិតិជន ពីគ្រួសារដែលបែកគ្នាកន្លងមក

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រុស្សី និងអ៊ុយក្រែនបានយល់ព្រមផ្លាស់ប្តូរកុមារដែលត្រូវបានបំបែកចេញពីគ្រួសាររបស់ពួកគេចំពេលមានជម្លោះរវាងប្រទេសទាំងពីរ នេះបើតាមមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធក្នុងការចរចាបានប្រកាសកាលពីថ្ងៃពុធ។

លោកស្រី Maria Lvova-Belova ស្នងការ​សិទ្ធិ​កុមារ​របស់​រុស្ស៊ី​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ជាមួយ​នឹង​ការ​សម្រុះសម្រួល​របស់​ប្រទេស​កាតាហើយ លោកស្រីបាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងមូស្គូនឹងយកកុមារចំនួន១៩នាក់ និងបញ្ជូន២៩នាក់ទៅប្រទេសអ៊ុយក្រែនវិញ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងដូហា មន្ត្រីរូបនេះបាននិយាយថា រដ្ឋាភិបាលកាតាកំពុងត្រួតពិនិត្យបញ្ជីកុមារដែលគ្រោងសម្រាប់ការផ្លាស់ប្តូរដែលបានគ្រោងទុក។ យោងតាមលោកស្រី Lvova-Belova បានឱ្យដឹងថា កិច្ចពិភាក្សានេះត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីនៃប្រទេសអារ៉ាប់ ហើយបានឈានដល់ការចរចាដោយផ្ទាល់ជាលើកដំបូងអំពីប្រភេទនេះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

កាល​ពី​ឆ្នាំ​មុន មន្ត្រី​រុស្ស៊ី​ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចោទ​ប្រកាន់​យ៉ាង​ខ្លាំង​ពី​បទ​បង្ខំ​ឲ្យ​និរទេស និង​ផ្ទេរ​អនីតិជន​ក្នុង​បរិបទ​ជម្លោះ​អ៊ុយក្រែនខណៈដែលប្រធានាធិបតី Vladimir Putin ត្រូវបានគេដាក់ឈ្មោះថា ជាជនសង្ស័យទី២ធំបំផុត ក្នុងសំណុំរឿងនេះ។

ទោះបីជាយ់ាងណាក្តីទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់របស់ ICC ដោយនិយាយថា ពួកគេមានហេតុផលនយោបាយ និងបានបំភាន់សកម្មភាពរបស់ទីក្រុងម៉ូស្គូដែល តាម​ពិត អាជ្ញាធរ​រុស្ស៊ី​បាន​ជម្លៀស​ជន​ស៊ីវិល​ចេញ​ដើម្បី​ការពារ​ពួកគេ​ពី​អំពើ​ហិង្សា៕

ប្រែសម្រួល៖ស៊ុនលី

To Top