ព័ត៌មានអន្តរជាតិ

បេឡារូស៖ វាសនាពិភពលោកគឺ ស្ថិតនៅលើដៃរបស់អ៊ុយក្រែន

Afp

បរទេស៖យោងតាមការចេញផ្សាយ RT ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានអះអាងកាលពីថ្ងៃពុធថា ជម្លោះអ៊ុយក្រែនគឺស្ថិតក្នុងចំណោម ព្រឹត្តិការណ៍សំខាន់ៗដែល នឹងកំណត់អនាគតរបស់ពិភពលោក ហើយលោកខាងលិចកំពុង លេចចេញភាពទន់ខ្សោយពីបញ្ហានេះផងដែរ ។

មេដឹកនាំនៃប្រទេសបេឡារុសរូបនេះ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី បានលើកឡើងពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលសុន្ទរកថាសំខាន់មួយទៅ កាន់សភាប្រជាជនបេឡារុសទាំងអស់ ដែលជាការប្រមូលផ្តុំមន្ត្រី និងឥស្សរជនសាធារណៈ។

លោកប្រធានាធិបតីបានលើកឡើងផ្ទុយពីគោលនយោបាយរបស់ទីក្រុងគៀវជាមួយនឹងទីក្រុង Minsk ដោយលើកហេតុផលថា មិនដូចប្រទេសជិតខាងភាគខាងត្បូងទេ ប្រទេសរបស់លោកបានរក្សាឯករាជ្យភាពរបស់ខ្លួនក្រោមសម្ពាធរបស់លោកខាងលិច។

គួរឲ្យដឹងថាមេដឹកនាំបេឡារុស បានពណ៌នាជម្លោះទាំងមូលថាជាការប៉ះ ទង្គិចចុងក្រោយរវាងលោកខាងលិចនិងបូព៌ា ហើយបានស្នើថាភាគីទាំងពីរមិនមានអ្វីដេលអាចកាន់តែខ្លាំងឡើងរៀងខ្លួននោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top