ព័ត៌មានអន្តរជាតិ

សន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់ជាមធ្យម របស់វៀតណាម នឹងកើនឡើង ៤,៥ភាគរយនៅឆ្នាំ២០២៤

Xinhua

ហាណូយ៖ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ មធ្យមរបស់វៀតណាម (CPI) សម្រាប់ឆ្នាំ២០២៤ អាចកើនឡើងដល់ទៅ ៤,៥ភាគរយបើធៀបនឹងឆ្នាំមុន ដោយធនាគាររដ្ឋវៀតណាម បានព្យាករណ៍ថា អតិផរណារបស់វៀតណាមគឺ ៣,៨ ដល់ ៤,៥ ភាគរយ នេះបើតាមសារព័ត៌មាន Vietnam News បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Duc Chi បានឲ្យដឹងថា CPI របស់វៀតណាមត្រូវតែស្ថិតនៅក្នុងកម្រិតកើនឡើង ០,២៦ ដល់ ០,៣៩ភាគរយ សម្រាប់រយៈពេល ដែលនៅសល់នៃឆ្នាំនេះ ដើម្បីរក្សាអតិផរណាក្នុងរង្វង់ ៤ ដល់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២៤។

យោងតាមក្រសួង កត្តាសំខាន់ៗដែលដាក់សម្ពាធលើ CPI សម្រាប់រយៈពេល ដែលនៅសល់នៃឆ្នាំនេះ រួមមានតម្លៃវត្ថុធាតុដើម ទំនិញប្រើប្រាស់សំខាន់ៗ និងតម្លៃប្រេង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍បានឲ្យដឹងថា ដោយសារតម្រូវការគ្រឿងឧបភោគបរិភោគ វាយនភ័ណ្ឌ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះក្នុងប្រទេសបានបង្ហាញពីសញ្ញានៃការងើបឡើងវិញចាប់តាំងពីដើមឆ្នាំមក សន្ទស្សន៍ CPI របស់វៀតណាម មានការកើនឡើង បន្ទាប់ពីតម្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ៕ប្រែសម្រួល ឈូក បូរ៉ា

To Top