ព័ត៌មានអន្តរជាតិ

Update ៖ ស្លាប់ និងរបួស២០នាក់ នៅក្នុងហេតុការណ៍អគ្គីភ័យ ឆាបឆេះនៅក្នុងសណ្ឋាគារ មួយកន្លែងនៅឥណ្ឌា

Xinhua

ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀត បានរងរបួសនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងអំឡុងពេលមានគ្រោះអគ្គិភ័យឆេះ សន្ធោសន្ធៅមួយនៅរដ្ឋ Bihar ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា ។

អគ្គីភ័យបានឆាបឆេះខាងក្នុងសណ្ឋាគារ ១កន្លែងដែលមានមនុស្សច្រើន នៅជិតស្ថានីយ៍រថភ្លើងប្រសព្វក្នុងទីក្រុង Patna រដ្ឋធានី Bihar ។

អគ្គីភ័យបានឆាបឆេះសណ្ឋាគារ ១កន្លែងនៅជិតផ្លូវប្រសព្វ Patna ហើយអ្នករបួសត្រូវបានជួយសង្គ្រោះ ពីកន្លែងនោះដោយប្រើរថយន្តសង្គ្រោះបន្ទាន់ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Patna Medical College ។ សរុបមានមនុស្សចំនួន២០នាក់ បានសម្រាកនៅមន្ទីរពេទ្យក្នុងនោះមនុស្ស៦នាក់ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូច្នេះថា “ស្ថានភាពអ្នករបួស២នាក់ គឺមានសភាពធ្ងន់ធ្ងរហើយអ្នកផ្សេងទៀត រួចផុតពីគ្រោះថ្នាក់” ។

តាមសមត្ថកិច្ចថា ជនរងគ្រោះទាំង៣នាក់ជាស្ត្រី ហើយអត្តសញ្ញាណអ្នកស្លាប់កំពុង ត្រូវបានគេកំណត់អត្តសញ្ញាណ ។

លោកស្រី Mrityunjay Kumar Chaudhary មន្ត្រីជាន់ខ្ពស់ផ្នែកពន្លត់អគ្គីភ័យ និង សង្គ្រោះបន្ទាន់ បានលើកឡើងថា ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រញាប់ ប្រញាល់ទៅកាន់កន្លែងភ្លាមៗ ក្រោយពីទទួលការហៅទូរស័ព្ទទៅកាន់អង្គភាពគ្រោះមហន្តរាយ។

លោកស្រីបានលើកឡើងថា ភ្លើងត្រូវបានគ្រប់គ្រងបានហើយ ។

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តបានប្រមូលតម្រុយ ដើម្បីរកមូលហេតុពិតប្រាកដនៃការឆាបឆេះនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top