កូឡាឡាំពួរ៖ ប្រធានគណៈកម្មាធិការ ប្រឆាំងអំពើពុករលួយ ហៅកាត់ថា (MACC) របស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ស្ថិតក្នុងចំណោមបុគ្គលដែលត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើពុករលួយ ពាក់ព័ន្ធនឹងកូនប្រុសរបស់គាត់ ។
ការស៊ើបអង្កេតនេះកើតឡើង ស្របពេលមានការបង្រ្កាបកាន់តែ ទូលំទូលាយលើអំពើពុករលួយដែលពាក់ព័ន្ធ នឹងឥស្សរជននយោបាយដ៏លេចធ្លោ រួមទាំងអ្នកដែលស្និទ្ធនឹងមេដឹកនាំជើងចាស់ អាយុ៩៨ឆ្នាំ លោក Mahathir ដែលជាសត្រូវដ៏យូរលង់របស់ នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Anwar Ibrahim ។
លោក Anwar បានបដិសេធមិនកំណត់គោលដៅ គូប្រជែងនយោបាយ ដោយថ្លែងថា ការស៊ើបអង្កេតនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយអំពើពុករលួយកម្រិតខ្ពស់ ។
គណៈកម្មាធិការ MACC បានឲ្យដឹងថា នៅក្នុងខែមករា កូនប្រុសរបស់លោក Mahathir ជាអ្នកជំនួញ គឺលោក Mirzan និង Mokhzani ជាមួយនឹងការជូនដំណឹងដើម្បីប្រកាស ទ្រព្យសម្បត្តិរបស់ពួកគេជាផ្នែកមួយ នៃការស៊ើបអង្កេតលើកំណត់ត្រាហិរញ្ញវត្ថុ និងអាជីវកម្មនៅក្រៅប្រទេស ដែលបង្ហាញដោយក្រុមអង្គការព័ត៌មាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា