ព័ត៌មានអន្តរជាតិ

សភាអឺរ៉ុប ចេញសេចក្តីប្រកាសថ្កោលទោស អ៊ីរ៉ង់ជុំវិញ បញ្ហាវាយប្រហារ លើអ៊ីស្រាអែល

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សភាអ៊ឺរ៉ុបបានអនុម័ត ដំណោះស្រាយមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយថ្កោលទោសការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និង មីស៊ីលរបស់អ៊ីរ៉ង់នាពេលថ្មីៗនេះលើអ៊ីស្រាអែល និង អំពាវនាវឱ្យមាន ការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងទីក្រុង តេហរ៉ង់ផងដែរ ។

ដំណោះស្រាយនេះត្រូវបានគាំទ្រ ដោយសំឡេងភាគច្រើនលើសលប់ ដោយមាន សមាជិកសភា ចំនួន៣៥៧ នាក់បានបោះឆ្នោតឱ្យវា ហើយមានតែ២០នាក់ប៉ុណ្ណោះ ដែលប្រឆាំងនឹង ។ វាបានរំលឹកឡើងវិញនូវការគាំទ្រ ពេញទំហឹងរបស់សភាអឺរ៉ុបសម្រាប់
សន្តិសុខនៃរដ្ឋអ៊ីស្រាអែល និងពលរដ្ឋរបស់ខ្លួន ហើយបានថ្កោលទោសសកម្មភាព របស់ទីក្រុងតេហរ៉ង់ជាពិសេស។

ការវាយប្រហារ សងសឹកកាលពីថ្ងៃទី១៣ ខែមេសា ត្រូវបានជំរុញដោយការវាយប្រហារ ដ៏សាហាវទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងដាម់ាសលើប្រទេសស៊ីរីកាលពី២ សប្តាហ៍មុន ដែលបានសម្លាប់មន្ត្រីជាន់ខ្ពស់៧នាក់ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC)
Quds Force ។

ក្នុងនោះផងដែរសភា ក៏បានអំពាវនាវ យ៉ាងច្បាស់លាស់ឱ្យកំណត់កងកម្លាំង IRGC ឥស្សរជនរបស់អ៊ីរ៉ង់ ជាអង្គភាពភេរវករ ដោយលើកហេតុផលថា ការសម្រេចចិត្តបែបនេះ ហួសពេលយូរហើយ ដោយសារសកម្មភាពអាក្រក់របស់អ៊ីរ៉ង់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top