ព័ត៌មានអន្តរជាតិ

សីតុណ្ហភាពកើនឡើងខ្លាំង ធ្វើឲ្យដាច់សរសៃឈាមខួរក្បាលស្លាប់អស់ ៣០នាក់ នៅក្នុងប្រទេសថៃឡង់ដ៏

AFP

បាងកក៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសថៃឡង់ដ៏ បានចេញសេចក្តីព្រមានថ្មីអំពីអាកាសធាតុក្តៅខ្លាំង ខណៈដែលរដ្ឋាភិបាលបានបញ្ជាក់ថា ជំងឺដាច់សរសៃឈាមខួរក្បាលបាន សម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់នៅក្នុងឆ្នាំនេះ។

អាជ្ញាធរទីក្រុងបាងកក បានផ្តល់ការព្រមានអំពីកម្តៅខ្លាំង ខណៈដែលសន្ទស្សន៍ កម្តៅត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពី ៥២អង្សាសេ។

សីតុណ្ហភាពនៅក្នុងរដ្ឋធានី របស់ប្រទេសថៃឡង់ដ៏ បានឡើងដល់៤០,១អង្សាសេកាលពីថ្ងៃពុធ ហើយកម្រិតស្រដៀងគ្នានេះ ត្រូវបានគេព្យាករណ៍សម្រាប់ថ្ងៃព្រហស្បតិ៍ ។

រលកនៃអាកាសធាតុក្តៅខ្លាំង បានបោកបក់ផ្នែកខ្លះនៃតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នៅក្នុងសប្តាហ៍នេះ ដោយជំរុញឱ្យសាលារៀន ទូទាំងប្រទេសហ្វីលីពីនផ្អាកថ្នាក់រៀន និងអ្នកគោរពបូជានៅប្រទេសបង់ក្លាដែស ដើម្បីបួងសួងសុំទឹកភ្លៀង ផងដែរ ។

នាយកដ្ឋានបរិស្ថាននៃទីក្រុងបានព្រមានថា សន្ទស្សន៍កម្តៅ ដែលជារង្វាស់នៃ សីតុណ្ហភាពគឺមានសំណើម ល្បឿនខ្យល់ និងកត្តាផ្សេងទៀត គឺស្ថិតក្នុងកម្រិត “គ្រោះថ្នាក់ខ្លាំង” នៅក្នុងទីក្រុងបាងកក ។

អាជ្ញាធរក្នុងខេត្ត Udon Thani នៅតំបន់ជនបទភាគឦសាន នៃព្រះរាជាណាចក្រមួយនេះ ក៏បានព្រមានអំពីសីតុណ្ហភាពដែលបាន កើនឡើងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ផងដែរ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងកាលពីល្ងាចថ្ងៃពុធថា មនុស្សចំនួន៣០នាក់បានស្លាប់ដោយសារជំងឺបង្កឡើងដោយការកើនឡើងកម្តៅខ្លាំងនៅចន្លោះថ្ងៃទី១ ខែមករាដល់ថ្ងៃទី១៧ ខែមេសាធៀបនឹងឆ្នាំ២០២៣ គឺមានអ្នកស្លាប់ចំនួន ៣៧នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top