ព័ត៌មានអន្តរជាតិ

Update៖ កូនៗរបស់ជនរងគ្រោះ ដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះបុកគ្នា នៅម៉ាឡេស៊ី នឹងទទួលបានសំណង២១០ដុល្លារក្នុងម្នាក់ៗ បូករួមទាំងកញ្ចប់ជំនួយបន្ថែមទៀត

Photo: handout/Perak Fire and Rescue department

សិង្ហបុរី៖ លោក Zambry Abdul Kadir រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា បានលើកឡើងថា កុមារទាំង២១នាក់ស្ថិតនៅក្នុងចំណោមជាកូនរបស់យោធាជើងទឹក១០នាក់ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ២គ្រឿងរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារនឹងទទួលបានប្រាក់១.០០០RM រឺស្មើនឹង២១០ដុល្លារក្នុងម្នាក់ៗ និងមានជំនួយផ្នែកអប់រំផ្សេងទៀត ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃពុធ ក្រោយពីបានចុះទៅសួរសុខទុក្ខគ្រួសារជនរងគ្រោះម្នាក់ លោកវេជ្ជបណ្ឌិត Zambry ក៏បានលើកឡើងផងដែរថា កុមារណាម្នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនឹងត្រូវបានលើកលែងពីការបង់ថ្លៃសិក្សារហូតដល់បញ្ចប់ការសិក្សារបស់ពួកគេ ។

លោកវេជ្ជបណ្ឌិត Zambry បានកត់សម្គាល់ថា មានតែកូនជនរងគ្រោះម្នាក់ប៉ុណ្ណោះ គឺអ្នកស្រី Nurul Shahfiqah កូនស្រីអាយុ២១ឆ្នាំរបស់Mohd Shahrizan Mohd Termizi ដែលជានិស្សិតនៅ Universiti Malaysia Kelantan ហៅកាត់ (UMK) បច្ចុប្បន្នកំពុងសិក្សានៅសាកលវិទ្យាល័យនេះ ។

លោកបានបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុលើគ្រួសារជនរងគ្រោះ ហើយត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រី Anwar Ibrahim ។ នេះបើយោងតាមកាសែត Malay Mail បានចុះផ្សាយដូច្នេះ ។

លោកវេជ្ជបណ្ឌិត Zambry បានថ្លែងថា “រហូតមកដល់ពេលនេះ ទិន្នន័យរបស់យើងបង្ហាញថា មានកុមារចំនួន២១នាក់ដែលនៅរៀននៅឡើយ ហើយពួកគេត្រូវបានគេកំណត់ថា ទទួលបានគណនី SSPN ដោយឥតគិតថ្លៃ”៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top