ព័ត៌មានអន្តរជាតិ

Update៖ កម្មវិធី Tik Tok អាចនឹងត្រូវបានគេហាមប្រាម មិនឲ្យប្រើប្រាស់ នៅសហរដ្ឋអាមេរិកទៀតឡើយ

Xinhua

សិង្ហបុរី៖ នៅពេលនេះកម្មវិធីសង្គម TikTok គឺជិតដល់ពេលកំណត់ ឲ្យប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមក ត្រូវបានហាមឃាត់យ៉ាង ពិតប្រាកដនៅក្នុងទឹកដី សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា ច្បាប់ដែលតម្រូវឱ្យដកចេញ ពីក្រុមហ៊ុនមេរបស់ប្រទេសចិន ByteDance ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកនៅក្នុងសប្តាហ៍នេះ ហើយលោក ចូ បៃដិន ប្រធានាធិបតី បានចុះហត្ថលេខាលើច្បាប់នេះភ្លាមៗ ។

ប្រសិនបើក្រុមហ៊ុន ByteDance មិនលក់កម្មវិធី TikTok ក្នុងរយៈពេល១ឆ្នាំ កម្មវិធីនឹងត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក ។

មានអ្នករិះគន់ខ្លះបានចោទប្រកាន់ជាយូរ មកហើយថា កម្មវិធី TikTok ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ប្រទេសចិន ហើយថា ក្រុងប៉េកាំងប្រើប្រាស់កម្មវិធីដើម្បីប្រមូល ទិន្នន័យអ្នកប្រើប្រាស់ និងផ្សព្វផ្សាយការឃោសនា ហើយជុំវិញបញ្ហានេះដែរទាំងប្រទេសចិន និងក្រុមហ៊ុនបានបដិសេធយ៉ាងខ្លាំង ចំពោះការអះអាងបែបនេះ ។

តើការហាមប្រាមមានន័យដូចម្តេច?
សរុបសេចក្តីមក កម្មវិធី TikTok នឹងត្រូវដកចេញពីកម្មវិធីរបស់ក្រុមហ៊ុន Apple និង Google នៅសហរដ្ឋអាមេរិក។

អ្នកប្រើប្រាស់ដែលមានស្រាប់នឹងអាចបន្តប្រើប្រាស់កម្មវិធី TikTok នៅលើទូរសព្ទរបស់ពួកគេ ប៉ុន្តែពួកគេនឹងខកខានការអាប់ដេត និងការកែសម្រួលកំហុសផ្សេងៗ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top