ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន​ ជួបសន្ទនា ជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក

រសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ នៅវិមានប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ។

លោក Xi Jinping បានថ្លែងថា ឆ្នាំនេះជាខួបទី៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអាមេរិក ។ ខ្ញុំបានលើកឡើងគោលការណ៍៣ធំៗ ពោលគឺ គោរពគ្នា រួមរស់នៅ ដោយ សន្សហវិជ្ជមាន និងកិច្ចសហប្រិតប្តិតការឈ្នះ-ឈ្នះ ជាការបូកសរុបបទពិសោធន៍ ពេលកន្លង ទៅផង ហើយក៏ជាការ ចង្អុលបង្ហាញផ្លូវ សម្រាប់ឈានទៅអនាគតផង ។

លោក Xi Jinping បានបន្តថា បច្ចុប្បន្ន បម្រែបម្រួលនៃនិម្មាបនកម្មពិភពលោក ដែលមិន ធ្លាប់មានក្នុងរយ:ពេលមួយរយឆ្នាំ កំពុងវិវឌ្ឍយ៉ាងស៊ីជម្រៅ ស្ថានការណ៍អន្តរជាតិកាន់តែ ច្របូកច្របល់ ។ ការដែលចិននិងអាមេរិក បង្កើនការសន្ទនាគ្នា គ្រប់គ្រងការខ្វែងគំនិត ជំរុញ កិច្ចសហប្រតិបត្តិការ មិនគ្រាន់តែជាបំណង ប្រាថ្នាទូទៅរបស់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះ ទេ ក៏ជាការំពឹងទុករួមរបស់សហគមន៍ អន្តរជាតិផងដែរ ។ ខ្ញុំបានលើកឡើងជាច្រើនលើកហើយថា ភពផែនដីធំទូលាយណាស់ ដែលអាចអោយចិននិងអាមេរិក អភិវឌ្ឍរួមគ្នា និងមានភាពរុងរឿង រួមគ្នា។ ភាគីចិនរីករាយ ដែលមើលឃើញ អាមេរិកដ៏បើកទូលាយ និងជឿជាក់លើខ្លួនឯង ហើយមានការអភិវឌ្ឍ យ៉ាងរុងរឿង។ ក៏សង្ឃឹមថា អាមេរិកស្វែងយល់ ពីការអភិវឌ្ឍរបស់ចិន ដោយក្រសែភ្នែកវិជ្ជមាន ។ បើបញ្ហាឬគល់នេះ អាចដោះស្រាយបាន នោះ ទំនាក់ទំនងចិននិង អាមេរិកទើបអាចមានស្ថិរភាព ដ៏ពិតប្រាកដ ហើយកាន់តែល្របសើរឡើង និងបោះជំហាន ទៅមុខបន្តទៀត ៕

To Top