ព័ត៌មានអន្តរជាតិ

ប្រទេសប៉ាគីស្ថាន ច្រានចោលរបាយការណ៍ របស់អាមេរិក ស្តីពីការអនុវត្តសិទ្ធិមនុស្ស

Xinhua

អ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថាន បានច្រានចោលទាំងស្រុង នូវរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកាលពីឆ្នាំមុន ដោយថា មានតែរបាយការណ៍ ដែលមានហេតុផលនយោបាយប៉ុណ្ណោះ មិនអាចព្រងើយកន្តើយ ចំពោះស្ថានការណ៍គួរឲ្យព្រួយបារម្ភនៅតំបន់ហ្គាហ្សាបានឡើយ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលរបាយការណ៍ ដែលបង្ហាញពីស្ថានភាពសិទ្ធិមនុស្សនៅជុំវិញពិភពលោកមិនអើពើ ឬបន្ទាបបន្ថោកចំណុចក្តៅបំផុតនៃការរំលោភសិទ្ធិមនុស្សសរុបដូចជានៅតំបន់ហ្គាហ្សា”។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “របាយការណ៍ប្រទេសឆ្នាំ២០២៣ ស្តីពីការអនុវត្តសិទ្ធិមនុស្សប៉ាគីស្ថាន ខ្លឹមសារនៃរបាយការណ៍នេះ គឺអយុត្តិធម៌ ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវ និងផ្ទុយគ្នាទាំងស្រុងពីការពិតជាក់ស្តែង។

របាយការណ៍​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ជា​ថ្មី​ម្តង​ទៀត​ដោយ​ការ​ខ្វះ​កម្មវត្ថុ និង​នយោបាយ​នៃ​របៀបវារៈ​សិទ្ធិ​មនុស្ស​អន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បើ​តាម​ក្រសួង​បាន​ឲ្យ​ដឹង​ថា “វា​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ស្តង់ដារ​ពីរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុន្ទរកថា​សិទ្ធិ​មនុស្ស​អន្តរជាតិ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top