ព័ត៌មានអន្តរជាតិ

ចិន សម្តែង​ការ​ព្រួយបារម្ភ ចំពោះ​ការ​បន្ត​វាយប្រហារ ​តាម​អាកាស ​របស់​អ៊ីស្រាអែល នៅ​ស៊ី​រី

យូអិន ៖ បេសកជនចិនប្រចាំ អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តការ វាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

អ៊ីស្រាអែល បាន​បន្ត​ការ​វាយ​ប្រហារ​ តាម​អាកាស​លើ​ទឹកដី​ស៊ីរី។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសចិន រកឃើញមូលហេតុ នៃការព្រួយបារម្ភយ៉ាងខ្លាំង។

លោកបានព្រមានថា “ទង្វើបែបនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ប្រទេសស៊ីរី។ សកម្មភាពទាំងនេះនឹងជំរុញ ឱ្យស្ថានការណ៍ក្នុងតំបន់កាន់ តែខិតជិតដល់ការអូសទាញ ចេញពីការគ្រប់គ្រង”។

ឥទ្ធិពលបំផ្លិចបំផ្លាញ នៃជម្លោះហ្គាហ្សា បច្ចុប្បន្ននៅតែបន្ត។ ភាគីទាំងអស់ត្រូវតែអនុវត្តការអត់ធ្មត់ និងជៀសវាងពីសកម្មភាព ដែលធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ ។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា មហាអំណាចធំៗ នៅខាងក្រៅតំបន់ គួរតែដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់ការ បន្ថយស្ថានការណ៍ក្នុងតំបន់។

ស្តីពីស្ថានភាពនៅក្នុងប្រទេសស៊ីរី លោក Geng បានលើកឡើងថា ប្រទេសចិន បានគាំទ្រយ៉ាងមុតមាំ ចំពោះដំណោះស្រាយនយោបាយ ហើយសហគមន៍អន្តរជាតិ គួរតែបន្តជំរុញដំណើរ ការនយោបាយដឹកនាំដោយស៊ីរី និងគ្រប់គ្រងដោយស៊ីរី។ ប្រទេសចិន ស្វាគមន៍ចំពោះការចូល រួមយ៉ាងទូលំទូលាយរបស់លោក Geir Pedersen បេសកជនពិសេសរបស់អង្គការ សហប្រជាជាតិជាមួយភាគីនានា។

លោកបានបន្ថែមថា ប្រទេសចិន សង្ឃឹមថាសម្ព័ន្ធអារ៉ាប់ និងបណ្តាប្រទេស ក្នុងតំបន់ពាក់ព័ន្ធនឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលស៊ីរី និងដើរតួនាទីស្ថាបនាក្នុង ការលើកកម្ពស់ដំណោះស្រាយនយោបាយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top