ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ ដឹកនាំការ​ស៊ើបអង្កេត ​ជុំវិញការបំផ្ទុះ​បំពង់បង្ហូរប្រេង Nord Stream

Xinhua

យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ អំពីការផ្ទុះបំពង់បង្ហូរប្រេង Nord Stream ខែកញ្ញា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

វាមានរយៈពេលជាង ១៨ខែ ចាប់តាំងពីឧប្បត្តិហេតុបំពង់ប្ងហូរប្រេង Nord Stream ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា វាពិតជាគួរឱ្យសោកស្តាយណាស់ ដែលមិនមានការសន្និដ្ឋាន ណាមួយត្រូវបានដកចេញ។

ប្រទេសចិន កត់សម្គាល់ថា ស៊ុយអែត និងដាណឺម៉ាក ដែលជាភាគីសំខាន់ពីរនៃ ឧប្បត្តិហេតុនេះបានប្រកាសនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ពីការបញ្ចប់ការស៊ើបអង្កេត ជាក់លាក់របស់ប្រទេសរបស់ពួកគេ។

លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការស៊ើបអង្កេតរបស់ប្រទេសទាំងពីរ មិនបានបង្ហាញពីព័ត៌មានសំខាន់ៗ មិនបង្ហាញពីវឌ្ឍនភាពជាក់ស្តែង និងមិនបានធ្វើការសន្និដ្ឋានច្បាស់លាស់ ដែលបង្កឱ្យមានការរំពឹងទុក និងការយល់ច្រឡំកាន់តែច្រើន នៅក្នុងសហគមន៍អន្តរជាតិ។

ការផ្ទុះបំពង់បង្ហូរប្រេង Nord Stream គឺជាឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរ ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលឆ្លងដែន។ ចាប់តាំងពីមានការផ្ទុះឡើង ក្រុមប្រឹក្សាសន្តិសុខបាន ពិចារណាលើបញ្ហានេះជាច្រើនលើក ហើយសមាជិកក្រុមប្រឹក្សាជាច្រើន រួមទាំងប្រទេសចិន បាននិងកំពុងអំពាវនាវឱ្យមានការ ស៊ើបអង្កេតប្រកបដោយគោលបំណង មិនលំអៀង និងប្រកបដោយវិជ្ជាជីវៈ ដើម្បីស្វែងរកការពិតឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន និងដើម្បីនាំយកជនល្មើសមករកយុត្តិធ៌ម ដើម្បីទប់ស្កាត់ការកើតឡើងម្តងទៀត នៃឧប្បត្តិហេតុស្រដៀងគ្នានេះ។

ក្រោយ​កើត​ហេតុ សមាជិក​ក្រុម​ប្រឹក្សា​បាន​ពិភាក្សា​គ្នា​ថា តើ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​អន្តរជាតិ ឬ​ប្រទេស​ជាក់លាក់។ នៅពេលនោះ សមាជិកមួយចំនួនបានតស៊ូមតិយ៉ាងមុតមាំថា ប្រទេសស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់ ត្រូវបានផ្តល់ការជឿទុកចិត្ត និងពេលវេលា ដើម្បីធ្វើការស៊ើបអង្កេតលើប្រទេស ជាក់លាក់របស់ពួកគេ។

លោកបានកត់សម្គាល់ថា បន្ទាប់ពីការស៊ើបអង្កេត អស់រយៈពេលជាងមួយឆ្នាំមកនេះ គ្មានការពិតណាមួយត្រូវបានបង្កើតឡើងឡើយ ដោយលោកបានកត់សម្គាល់ថា មានតែព័ត៌មានតិចតួចប៉ុណ្ណោះ ដែលត្រូវបានផ្តល់ជូន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top