នាពេលថ្មីៗនេះ លោក WangYi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានផ្តល់បទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរ ជាមួយវេបសាយព័ត៌មាន Peninsulaកាតា ។ យើងបានផ្តោតសំខាន់ ទៅលើករណីដែលមជ្ឍដ្ឋាន ក្រៅបានយកចិត្តទុកដាក់ដល់ការ ដែលតើរដ្ឋាភិបាលចិន នឹងចាត់ប្រតិបត្តិការយោធា សម្រាប់តំបន់តៃវ៉ាន់ ប្រទេសចិនឬទេ ។
ក្រោមបរិបទ ដែលតំបន់តៃវ៉ាន់ប្រទេសចិន និងអាមេរិកមានទំនាក់ ទំនងយ៉ាងស្និទ្ធល្មួត ហើយអាមេរិក បានលក់អាវុធទៅតំបន់តៃវ៉ាន់ ប្រទេសចិន តើលោកវាយតម្លៃយ៉ាងម៉េច ចំពោះស្ថានការណ៍ នៅសមុទ្រតៃវ៉ាន់?
ឆ្លើយតប ៖ បញ្ហាតៃវ៉ាន់ សុទ្ធតែជាកិច្ចការផ្ទៃក្នុង របស់ចិនទាំងស្រុង ហើយសម្រេចការ បង្រួបបង្រួម របស់មាតុភូមិតាមវិធីណាមួយ ជាបញ្ហាសម្រាប់ប្រជាជនចិន នៅត្រើយទាំងសងខាង ។ យើងនឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ហើយខិតខំឱ្យមានការបង្រួបបង្រួម ដោយសន្តិវិធីតាមភាពស្មោះត្រង់បំផុត ។ ទន្ទឹមនឹងនេះ បន្ទាត់ខាងក្រោមរបស់យើងក៏ច្បាស់លាស់ ពោលគឺយើងនឹងមិនអនុញ្ញាត ឱ្យនរណាបំបែកតៃវ៉ាន់ ចេញពីប្រទេសចិន តាមមធ្យោបាយណាមួយឡើយ ។
បច្ចុប្បន្ន ស្ថានការណ៍តៃវ៉ាន់ មានស្ថិរភាពជាទូទៅ តែក៏ប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរផងដែរ។ក្នុងចំណោមនោះ បញ្ហាប្រឈមធំបំផុតគឺ សកម្មភាពបំបែករបស់កម្លាំង ” ឯករាជ្យតៃវ៉ាន់” និងការជ្រៀតជ្រែកនិងការបំផ្លិចបំផ្លាញ ពីកម្លាំងខាងក្រៅ ។ ប្រសិនបើចង់បន្តរក្សាសន្តិភាព នៅច្រកសមុទ្រតៃវ៉ាន់ ត្រូវតែប្រឆាំង យ៉ាងដាច់ខាតនូវ កម្លាំង”ឯករាជ្យតៃវ៉ាន់” ។ ចិននឹងមិនទុកឲ្យកម្លាំង ខាងក្រៅជ្រៀតជ្រែក និងបំផ្លាញវាឡើយ ។ គ្មាននរណាម្នាក់មិនគួរមើលស្រាល ការប្តេជ្ញាចិត្ត ឆន្ទៈដ៏មុតមាំនិងសមត្ថភាពដ៏រឹងមាំ របស់ប្រជាជនចិន ក្នុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនោះទេ ៕