សេអ៊ូល៖ នៅថ្ងៃសៅរ៍នេះ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ពីបទធ្វើនយោបាយផ្អែកលើហេតុផលបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ីបូព៌ា ដោយបានបរិហារនូវអ្វីដែលហៅថា វាជាការញុះញង់ខាងផ្នែកនយោបាយ និងជាការសមគំនិត ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសថា ក្រុងព្យុងយ៉ាង នឹងធ្វើការជ្រើសរើសយ៉ាងម៉ឺងម៉ាត់ និងសម្រេចចិត្តដើម្បីការពារអធិបតេយ្យភាព និងសុវត្ថិភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងក្រុងវ៉ាស៊ីនតោន ដោយប្រើសិទ្ធិមនុស្សជាឧបករណ៍សម្រាប់ឈ្លានពាន និងជាអរិយភាព និងអាកប្បកិរិយាប្រឆាំងនឹងកូរ៉េខាងជើង ។
អ្នកនាំពាក្យខាងលើនេះបានលើកឡើងពីបេសកជនពិសេសទទួលបន្ទុកសិទ្ធិមនុស្សក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ។ បេសកជនទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង លោកស្រី Julie Turner បានទៅបំពេញទស្សនកិច្ចនៅក្រុងសេអ៊ូល និងតូក្យូ កាលពីខែកុម្ភៈ ដើម្បីពិភាក្សាអំពីប្រទេសកូរ៉េខាងជើង ។
របាយការណ៍ប្រចាំឆ្នាំនៅក្នុងសប្តាហ៍នេះចេញដោយក្រសួងការបរទេស បានបរិយាយអំពី “បញ្ហាសិទ្ធិមនុស្សសំខាន់ៗ” នៅក្នុងប្រទេសកូរ៉េខាងជើង ។
ទីភ្នាក់ងារខាងលើបានដកស្រង់នូវរបាយការណ៍គួរឱ្យជឿជាក់ដែលបានដាក់ថា “ការសម្លាប់ដោយបំពាន ឬខុសច្បាប់ រួមទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការបាត់ខ្លួនដោយបង្ខំ ការធ្វើទារុណកម្ម ឬឃោរឃៅ អមនុស្សធម៌ ឬការធ្វើឱ្យថោកទាប ឬការដាក់ទណ្ឌកម្មដោយអាជ្ញាធររដ្ឋាភិបាល” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា