បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសារ Telegram ជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ថា ការខាតបង់កងកម្លាំងយោធារបស់ទីក្រុងគៀវបានកើនលើស៨០០០នាក់
គិតត្រឹមរយៈពេលមួយសប្តាហ៍កន្លងទៅ ចំពេលមានការវាយលុករបស់ទីក្រុងមូស្គូនៅ Donbass ។
គួរឲ្យដឹងដែរថាយោធារបស់ប្រទេសរុស្សី បានរឹបអូសយកការតាំងទីលំនៅចំនួន២ពីកងកម្លាំងអ៊ុយក្រែន និងបានដណ្តើមយកដីនៅទូទាំងតំបន់។
សេចក្តីថ្លែងការណ៍ដោយភាគីខាងរុស្សីក៏បានអះអាងដែរថា កងកម្លាំងរបស់ទីក្រុងមូស្គូបានកាន់កាប់ភូមិ Novomikhailovka នៅកណ្តាលនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) និង Bogdanovka
នៅជិតទីក្រុងយុទ្ធសាស្ត្រសំខាន់នៃ Chasov Yar នៅភាគខាងជើងនៃ DPR ។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏បានផ្ទុះឡើងនៅក្នុងតំបន់ Avdeevka នៃ DPR ជាកន្លែងដែលកងកម្លាំងរុស្ស៊ីកំពុងឆ្ពោះទៅកាន់ភូមិ Ocheretino និង Netailovo ដែលស្ថិតនៅបន្ថែមទៀតនៅភាគខាងលិច នៃទីក្រុង
Donbass យុទ្ធសាស្ត្រដែលកាន់កាប់ដោយកងកម្លាំងរបស់ទីក្រុងមូស្គូ កាលពីខែកុម្ភៈ៕ ប្រែសម្រួល៖ស៊ុនលី