ព័ត៌មានអន្តរជាតិ

អ្នកនយោបាយបារាំងថា ជំនួយមួយភាគធំ របស់លោកខាងលិចដល់ក្រុងគៀវ ត្រូវបានលួចដោយមន្ត្រីអ៊ុយក្រែន

AFP

បរទេស៖ មួយផ្នែកធំនៃជំនួយ របស់លោកខាងលិចដល់ក្រុងគៀវ កំពុងត្រូវបានទទួលកិបកេងដោយមន្ត្រីអ៊ុយក្រែន បើទោះបីជាប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី ធានាថា ជំនួយនោះវាត្រូវបានប្រើក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីក៏ដោយ, នេះបើតាម អ្នកនយោបាយកំពូលរបស់បារាំងបាននិយាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) កាលពីថ្ងៃសុក្រ លោក Florian Philippot មេដឹកនាំគណបក្ស Patriots (Les Patriotes) នៅក្នុងប្រទេសបារាំង និងជាអ្នករិះគន់ជាយូរយារណាស់មកហើយអំពីជំនួយរបស់លោកខាងលិចដល់អ៊ុយក្រែន បានចោទប្រកាន់ថា លោក ហ្សេលេនស្គី ថាបាននិយាយកុហក នៅពេលដែល គាត់អះអាងថា ជំនួយទាំងអស់ របស់សហរដ្ឋអាមេរិកដល់ ប្រទេសរបស់គាត់ គឺបាន”ទៅសមរភូមិ” ។

លោក Philippot បានសរសេរថា «តាម​ពិត​មួយ​ភាគ​ធំ​ ត្រូវ​បាន​បង្វែរ​ទៅ​រក​អំពើ​ពុក​រលួយ!»។ គាត់បានកត់សម្គាល់ការ ទទួលស្គាល់របស់ទីក្រុងគៀវ កាលពីខែមុនថា ខ្លួនមិនបានទទួលជំនួយចំនួន ១៦ ពាន់លានអឺរ៉ូ (១៧,១ ពាន់លានដុល្លារ) ដែលប្រមូលបានដោយប៉ូឡូញ និងគណៈកម្មការអឺរ៉ុបទេ។ ចំណែកនាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន លោក Denis Shmigal បាន​អះអាង​ថា លោក​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​មូលនិធិ​នេះ​ទេ។

លោក Philippot ក៏បានចង្អុលបង្ហាញអំពីរឿងអាស្រូវពុករលួយនាពេលថ្មីៗនេះពាក់ព័ន្ធនឹងរដ្ឋមន្ត្រីកសិកម្មអ៊ុយក្រែន Nikolay Solsky ដែលត្រូវបានចោទប្រកាន់ពីបទកាន់កាប់ដីរដ្ឋដោយខុសច្បាប់ដែលមានតម្លៃជិត ៦,៩ លានអឺរ៉ូ (៧,៤ លានដុល្លារ)។ «​ករណី​ពុករលួយ​មួយ​ទៀត​ក្នុង​ប្រទេស​នេះ ដែល​ជា​រឿង​ពុករលួយ​បំផុត​លើ​លោក!» ៕
ប្រែសម្រួលៈ ណៃ តុលា

To Top