បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអាមេរិក តាមសេចក្តីរាយការណ៍ បានទិញយន្តហោះចម្បាំងសម័យសូវៀត ចូលនិវត្តន៍ភាគច្រើន ដែលត្រូវបានលក់ចេញ នៅក្នុងការដេញ
ថ្លៃនាពេលថ្មីៗនេះ ដោយកាហ្សាក់ស្ថាន ដែលអាចជាសម្រាប់ប្រើប្រាស់ ដោយកងកម្លាំងរបស់ទីក្រុងគៀវ ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។
កាសែត Kiev Post បានរាយការណ៍កាលពីថ្ងៃអាទិត្យថាទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកឈ្នះការដេញថ្លៃ សម្រាប់យន្តហោះចំនួន៨១ គ្រឿងក្នុងចំណោម១១៧គ្រឿង ដោយបានទិញពួកគេ តាមរយៈ
អង្គភាពនៅឯនាយសមុទ្រ ក្នុងតម្លៃសរុប ១,៥ លានដុល្លារ។
ទោះបីជាយ៉ាងណាក្តី របាយការណ៍នេះ មិនបានបង្ហាញពីចំនួនយន្តហោះប៉ុន្មានគ្រឿង នៃប្រភេទនីមួយៗ ត្រូវបានទទួលនោះទេ ប៉ុន្តែវាបាននិយាយថាការទិញ រួមមានយន្តហោះចម្បាំង MiG-29 យន្តហោះទម្លាក់ គ្រាប់បែកចម្បាំង MiG-27 និងយន្តហោះទម្លាក់គ្រាប់បែក Su-24 ជាដើម។
កាហ្សាក់ស្ថានក៏បានផ្តល់ឧបករណ៍ ស្ទាក់ចាប់ MiG-31 នៅក្នុងការដេញថ្លៃផងដែរហើយបើ យោងតាមរបាយការណ៍បានឱ្យដឹងថា យន្តហោះទាំងអស់ត្រូវបានរាយបញ្ជីថា ស្ថិតក្នុងស្ថានភាពមិនអាចប្រើប្រាស់បាន
ហើយការចំណាយលើការធ្វើទំនើបកម្ម ពួកវាត្រូវបានចាត់ទុកថា មិនមានផលចំណេញ ខាងសេដ្ឋកិច្ចនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី