ហ្គាហ្សា៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានព្រមានអំពីការវាយប្រហារ របស់អ៊ីស្រាអែល ដែលអាចកើតមាន លើទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្គាហ្សា ដោយបង្ហាញពីការភ័យខ្លាចរបស់លោក ចំពោះការផ្លាស់ទីលំនៅ របស់ជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ទៅកាន់ប្រទេសហ្ស៊កដានី បន្ទាប់ពីបញ្ចប់ជម្លោះ។
លោក Abbas បានឲ្យដឹងនៅក្នុងសុន្ទរកថា មួយ ក្នុងអំឡុងពេលកិច្ចប្រជុំពិសេស នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើជាម្ចាស់ផ្ទះដោយអារ៉ាប៊ីសាអូឌីត នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA ។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា “ប្រសិនបើអ៊ីស្រាអែលឈ្លានពាន ទីក្រុងរ៉ាហកវា ដែលជាកន្លែង ដែលប្រជាជនភាគច្រើន នៃតំបន់ហ្គាហ្សា ប្រមូលផ្តុំនោះ មហន្តរាយដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជន ប៉ាឡេស្ទីននឹងកើតឡើង ហើយពួកគេនឹងផ្លាស់ទីលំនៅនៅខាងក្រៅតំបន់ហ្គាហ្សា” ។
លោកបានបន្ថែមថា “យើងបានអំពាវនាវ ឱ្យបញ្ចប់ការឈ្លានពាន និង ផ្គត់ផ្គង់ដល់ប្រជាជន នូវការផ្គត់ផ្គង់មនុស្សធម៌ ដែលពួកគេត្រូវការ ហើយមិនស្ថិតក្រោមកាលៈទេសៈណាក៏ដោយ យើងនឹងទទួលយកការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន មិនថាមកពីហ្គាហ្សា ឬតំបន់ West Bank នៅខាងក្រៅប្រទេសកំណើត របស់ពួកគេឡើយ”។
លោក Abbas ក៏បានអំពាវនាវ ឱ្យបណ្តាប្រទេសអឺរ៉ុប ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងទទួលស្គាល់ថា ជារដ្ឋសមាជិកពេញលេញ របស់អង្គការ សហប្រជាជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា