ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​តៃវ៉ាន់ ឱ្យ​បន្ត​ជើងហោះហើរ​ត្រង់​ឆ្លង​ច្រកសមុទ្រ​ឡើងវិញ និងការធ្វើដំណើរ​ពេញលេញ​

X.com

ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានជំរុញឱ្យកោះតៃវ៉ាន់ ពិចារណាលើសំណើរបស់សាធារណៈជន និងសហគ្រាសដឹកជញ្ជូននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីបន្តជើងហោះហើរត្រង់ និងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានអំពាវនាវឱ្យចាប់ផ្តើមឡើងវិញនូវសេវាដឹកអ្នកដំណើរតាមផ្លូវសមុទ្រដោយផ្ទាល់រវាងដីគោក និងតៃវ៉ាន់ រួមទាំងផ្លូវ Pingtan-Taipei និងផ្លូវ Xiamen-Taichung ព្រមទាំងជើងហោះហើរដឹកអ្នកដំណើរដោយផ្ទាល់រវាង តៃវ៉ាន់ និង ៣០ គោលដៅនៃចិនដីគោក។

ធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយលើបញ្ហានេះ លោក Zhu បានលើកឡើងថា ជើងហោះហើរត្រង់ឆ្លងកាត់ច្រកសមុទ្រ និងការធ្វើដំណើរបានជួយសម្រួលយ៉ាងខ្លាំងដល់ដំណើរទស្សនកិច្ចរវាងជនរួមជាតិពីភាគីទាំងពីរ និងបង្កើនផលប្រយោជន៍រួមរបស់ពួកគេ។

លោក Zhu បានបន្ដថា ទោះបីជាមានការត្រលប់មកវិញផ្នែកខ្លះនៃផ្លូវអាកាស និងផ្លូវសមុទ្រដោយផ្ទាល់ចាប់តាំងពីឆ្នាំមុនក៏ដោយ នៅពេលដែលការឆ្លើយតបនឹង COVID-19 របស់ដីគោកបានឈានចូលដំណាក់កាលថ្មី គោលដៅសម្រាប់អ្នកដំណើរតាមផ្លូវអាកាសនៅតែមានកម្រិត ហើយសេវាកម្មដឹកអ្នកដំណើរតាមសមុទ្រផ្ទាល់មិនទាន់បានបន្តនៅឡើយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top