ស៊ីដនី៖ កាលពី៤ឆ្នាំមុន ជម្រកសត្វព្រៃតូចមួយ នៅឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋ New South Wales ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ដោយសារភ្លើងឆេះព្រៃ ។
កសិដ្ឋាន និងជម្រកសត្វ Mudgeroo Emu ដែលរស់រានមានជីវិតភាគច្រើនតាមរយៈការបរិច្ចាគស្ម័គ្រចិត្តពីអ្នកទស្សនា ស្ថិតក្នុងចំណោមតំបន់ទេសចរណ៍ រាប់ពាន់កន្លែងនៅទូទាំងប្រទេសអូស្ត្រាលី ដែលប្រឈមនឹងផលប៉ះពាល់ ដ៏អាក្រក់នៃការប្រែប្រួលអាកាសធាតុ ។
លោកស្រី Phil សហស្ថាបនិក កសិដ្ឋានចិញ្ចឹមសត្វមួយ កន្លែងបានលើកឡើងថា “យើងមានភ្លើងឆេះនៅជិតសង្ខាង ហើយម្ខាងទៀតគឺជាមហាសមុទ្រ ដូច្នេះហើយយើងនៅចំកណ្តាល ប្រសិនបើភ្លើងមិនអាចគ្រប់គ្រងបានទេនោះ” ។
ខណៈដែលជម្រកនានា ដែលត្រូវបានគ្រប់គ្រងដើម្បីគេចចេញដោយគ្មានគ្រោះថ្នាក់ តែនៅកន្លែងផ្សេងទៀត មិនមានសំណាងដូច្នេះនោះទេ ។
កម្តៅផែនដីកំពុងត្រូវបានចោទ ជាសំណួរជាខ្លាំង សម្រាប់អនាគត សម្រាប់វិស័យទេសចរណ៍ និងរបៀបដោះស្រាយ លក្ខខណ្ឌអាកាសធាតុខ្លាំងបែបនេះ ហើយបញ្ហានេះ គឺជាបញ្ហាបន្ទាន់ជាពិសេស នៅក្នុងប្រទេសអូស្ត្រាលី ដែលបរិស្ថានធម្មជាតិរបស់ខ្លួន ទាក់ទាញភ្ញៀវទេសចរ ដោយការបើកបរកម្សាន្ត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា