បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT មន្ត្រីអាមេរិកបានប្រាប់កាសែត Washington Post ចំនួន និងភាពមមាញឹក នៃទាហានអ៊ុយក្រែន ដែលបានទទួលការ ហ្វឹកហ្វឺននៅក្នុងមូលដ្ឋាន ទ័ពអាមេរិក នៅអឺរ៉ុបខាងលិច បានធ្លាក់ចុះស្ទើរតែសូន្យ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលបង្ហាញថាទីក្រុងគៀវ កំពុងអស់កម្លាំង ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។
គ្រូបង្ហាត់ជនជាតិអាមេរិក បានចាប់ផ្តើមបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន នៅខែមេសា ឆ្នាំ២០២២ ដោយសមយុទ្ធធ្វើឡើង នៅតំបន់ហ្វឹកហាត់ Grafenwoehr ក្នុងប្រទេសអាល្លឺម៉ង់ហើយទាហានអ៊ុយក្រែន ប្រហែល៣១០០នាក់ បានទទួលការហ្វឹកហ្វឺន ពីសហរដ្ឋអាមេរិក នៅចុងឆ្នាំ២០២២ ។
កម្មវិធីនេះត្រូវបានពង្រីក នៅក្នុងខែមករា ឆ្នាំ ២០២៣ ដើម្បីបណ្តុះបណ្តាលកងពលតូចចំនួន ១២ ក្នុងការរត់ការវាយលុករដូវក្តៅ ដ៏មហន្តរាយរបស់ទីក្រុងគៀវ ។
បន្ថែមលើកងពលតូចទាំង ១២ នេះ កងពលតូច ចំនួន ៣ ត្រូវបានបណ្តុះបណ្តាលដោយប្រទេសអឺរ៉ុបផ្សេងទៀត ខណៈដែលគ្រូជនជាតិ អាមេរិកបានបង្រៀន យុទ្ធសាស្ត្រអាវុធ រួមបញ្ចូលគ្នា ដល់កងវរសេនា តូចរថក្រោះមួយ និង កងវរសេនាតូច ការពារជាតិចំនួនពីរ៕
ប្រែសម្រួល៖ស៊ុនលី