ហាណូយ៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសានេះថា ការិយាល័យស្ថិតិទូទៅបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសវៀតណាម បានឃើញការមកដល់របស់ ភ្ញៀវទេសចរអន្តរជាតិជិត ៦.២លាននាក់ នៅក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៤នេះ ដោយបានកើនឡើង៦៨,៣ភាគរយ ពី១ឆ្នាំទៅ១ឆ្នាំ និង៣,៩ភាគរយ ខ្ពស់ជាងកម្រិតមុនការរាតត្បាត ដោយជំងឺនៃរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។
គិតតែនៅក្នុងខែមេសានេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១,៦លាននាក់ ដោយបានកើនឡើង ៥៨,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ឲ្យដឹងថា លទ្ធផលនេះត្រូវបានសន្មតថា ជាគោលនយោបាយទិដ្ឋាការអំណោយផល និងកម្មវិធីជំរុញទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព ។
នៅក្នុងអំឡុងខែមករា ដល់ខែមេសា ភ្ញៀវបរទេសដែលមកដល់ប្រទេសវៀតណាម តាមផ្លវូអាកាសមានចំនួនជិត ៥,២លាននាក់ ស្មើនឹង៨៣,៧ភាគរយនៃចំនួនសរុប ។
ទិន្នន័យបានបង្ហាញថា ភាគច្រើននៃអ្នកទស្សនាមកពីអាស៊ីមានចំនួនជាង ៤,៧លាននាក់ កើនឡើង ៧៧,២ភាគរយពី១ឆ្នាំទៅ១ឆ្នាំ។
ក្រសួងទេសចរណ៍វៀតណាម បានកំណត់គោលដៅទេសចរណ៍បរទេសចំនួន ១៨លាននាក់ សម្រាប់ឆ្នាំ២០២៤នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា