តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកគ្មានចេតនា រំលាយសភានោះទេ ពីរថ្ងៃបន្ទាប់ពីគណបក្ស ប្រជាធិបតេយ្យសេរី របស់លោកបានបាត់បង់អាសនៈចំនួន៣ នៅក្នុងការបោះឆ្នោតសភាតំណាងរាស្រ្ត ដោយការបោះឆ្នោត។
លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា LDP និងរដ្ឋាភិបាលនឹង “ផ្តោតទៅលើការសម្រេចបានលទ្ធផលដោយដោះស្រាយបញ្ហាជាច្រើន។ ខ្ញុំមិនមានផែនការអ្វីទាំងអស់” ដើម្បីរំលាយសភាជាន់ទាប សម្រាប់ការបោះឆ្នោត។
ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីថាតើប្រទេសជប៉ុន បានឈានជើងចូលទៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដើម្បីទិញប្រាក់យ៉េននៅថ្ងៃចន្ទដែរឬទេ បន្ទាប់ពីរូបិយប័ណ្ណបានធ្លាក់ចុះដល់កម្រិត ១៦០ធៀបនឹងប្រាក់ដុល្លារអាមេរិក។
ប្រែសម្រួល ឈូក បូរ៉ា