តបតាមការអញ្ជើញ របស់លោកMacron ប្រធានាធិបតី សាធារណរដ្ឋបារាំង លោក Vučić ប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី លោក SULYOK ប្រធានាធិបតីហុងគ្រី និងលោក Orbán នាយករដ្ឋមន្រ្តីហុងគ្រី លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសទាំងបី នេះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៤ ។
ថ្ងៃទី២៩ ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើបទបង្ហាញបន្ថែមទៀត អំពីកម្មវិធីលម្អិតនិងការំពឹងទុក នៃដំណើរទស្សនកិច្ចលើកនេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ លោក Lin Jian បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះ គឺជាដំណើរទស្សនកិច្ច លើកដំបូង របស់ប្រមុខរដ្ឋចិន នៅអឺរ៉ុបក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដែលមានសារៈសំខាន់ ចំពោះការជំរុញ ការអភិវឌ្ឍជាទូទៅនៃទំនាក់ទំនងរវាងចិន ជាមួយប្រទេសបារាំង ស៊ែប៊ី ហុងគ្រី ព្រមទាំងទំនាក់ទំនងរវាងចិននិងអឺរ៉ុប ហើយក៏នឹងបំពេញបន្ថែមនូវ កម្លាំងចលកថ្មីសម្រាប់ការអភិវឌ្ឍ ដោយសន្តិភាព របស់ពិភពលោកផងដែរ៕