បរទេស៖យោងតាមការចេញផ្សាយ ដោយ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានស្នើសុំប្រធានាធិបតីអាមេរិក Joe Biden ឱ្យបញ្ឈប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីការដេញ
តាមគម្រាមកំហែងគាត់ និងមន្ត្រីជាន់ខ្ពស់ អ៊ីស្រាអែល មួយចំនួនទៀត។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ កាលពីសប្តាហ៍មុនថា តុលាការអាចចោទប្រកាន់មេដឹកនាំអ៊ីស្រាអែល ពីបទឧក្រិដ្ឋកម្មសង្គ្រាម ជុំវិញយុទ្ធនាការយោធា ដែលកំពុងបន្តប្រឆាំងនឹង ក្រុមហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា។
អ៊ីស្រាអែល បានបើកការវាយលុកដ៏ធំរបស់ខ្លួន បន្ទាប់ពីការលុកលុយ យ៉ាងសាហាវកាលពីថ្ងៃទី ៧ខែតុលា ដោយក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់ ដែលបានឆក់យកជីវិតជនជាតិអ៊ីស្រាអែល ប្រមាណ ១២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។
គួរឲ្យដឹងដែរថាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ ដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងតំបន់ប៉ាឡេស្ទីនដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែ
ខ្លាំងឡើង ហើយត្រូវបានរិះគន់យ៉ាងទូលំទូលាយ សូម្បីតែដោយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបរបស់ប្រទេសនេះក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី