បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងពីការព្រមានអំពីការកើនឡើង កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ របស់កូរ៉េខាងជើង
ជាមួយរុស្ស៊ី ដោយនិយាយថា សម្ព័ន្ធភាពដែលកំពុងរីកចម្រើនខ្លាំង និងបានបង្កើនទំនុកចិត្ត របស់មេដឹកនាំគីម ជុងអ៊ុនផងដែរ។
លោកAustin បានធ្វើអត្ថាធិប្បាយ របស់គាត់ នៅក្នុងសក្ខីកម្មទៅកាន់គណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធ របស់សភាអាមេរិក កាលពីថ្ងៃអង្គារដោយ ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងកូរ៉េខាងជើង
បានកើនឡើងកាន់តែស៊ីជម្រៅ ចាប់តាំងពីលោក គីម បានធ្វើដំណើរទៅកាន់ ប្រទេសរុស្ស៊ី កាលពីខែកញ្ញាឆ្នាំមុន ដើម្បីពិភាក្សាជាមួយប្រធានាធិបតី វ្ល៉ាឌីមី ពូទីន។
គួរឲ្យដឹងដែរថា ប្រមុខការពារជាតិរុស្ស៊ី និងកូរ៉េខាងជើងក៏បានជួបគ្នា កាលពីខែកក្កដា ឆ្នាំមុន នៅទីក្រុងព្យុងយ៉ាងដែរ។
លោក Austin បានប្រាប់សមាជិកសភាថា៖ កូរ៉េខាងជើង ម្តងទៀត វាកាន់តែមានទំនុកចិត្ត ដោយសារតែមានទំនាក់ទំនង ជាមួយនឹងលោកពូទីន កាន់តែខ្លាំងហើយកិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី កូរ៉េខាងជើង អ៊ីរ៉ង់
និងសាធារណៈរដ្ឋប្រជាមានិតចិន (PRC)ក៏មានកំណើនខ្លាំង ដូចគ្នា គួរឲ្យកត់សំគាល់៕
ប្រែសម្រួល៖ស៊ុនលី