ព័ត៌មានអន្តរជាតិ

ផ្ទះចំនួន១៧ខ្នង ត្រូវបានបំផ្លាញ ដោយអគ្គីភ័យ នៅប៉ែកចុងបូព៌ា នៃប្រទេសរុស្ស៊ី

Xinhua

VLADIVOSTOK ៖ ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ីបានឲ្យដឹង នៅថ្ងៃពុធនេះថា ផ្ទះចំនួន១៧ខ្នង ត្រូវបានបំផ្លាញដោយអគ្គីភ័យ នៅឯចុងបូព៌ារបស់ប្រទេសរុស្ស៊ី ដោយមិនមានការរាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ ។

ក្រសួងខាងលើបានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះលើផ្ទៃដី១០.០០០ម៉ែត្រការ៉េនៅក្នុងទីក្រុង Ulan-Ude ដែលជាទីក្រុងរដ្ឋធានីនៃសាធារណរដ្ឋ Buryatia ត្រូវបានពន្លត់ហើយ ដោយបន្ថែមថា ផ្ទះចំនួន១២ខ្នងនៅក្នុងចំណោម១៧ខ្នងគឺជា “អគារទទេ” ។

លោក Alexey Tsydenov អ្នកគ្រប់គ្រង Buryatia បានកំណត់អត្តសញ្ញាណខ្សែភ្លើងដែលខូចជាមូលហេតុដែលអាចបង្កឱ្យមានអគ្គីភ័យកើតឡើង ។

ជាមួយនឹងកម្លំាងខ្យល់បក់បោកខ្លាំង ភ្លើងបានឆេះរាលដាល ដល់ទៅ២៨ម៉ែត្រក្នុង១វិនាទីនៅក្នុងតំបន់មួយចំនួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top