ព័ត៌មានអន្តរជាតិ

វេទិកាជាន់ខ្ពស់ ស្តីពីការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន នៃប្រទេសចិន និងបារាំង ប្រារព្ធធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង

ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹង ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង នៅថ្ងៃទី ៣០ ខែមេសា តាមម៉ោងក្នុងតំបន់ វេទិកាជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន នៃប្រទេសចិននិងបារាំង ដែលរួមសហការរៀបចំ ដោយសមាគមការទូតសាធារណៈចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតចិនប្រចាំនៅប្រទេសបារាំង បានប្រារព្ធធ្វើនៅទីក្រុងប៉ារីស ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោកBruno Fuchsសមាជិកសភាជាតិបារាំង ,លោក Lu Shaye ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសបារាំង, លោក Patrick Brunot ប្រធានសមាគមមិត្តភាពបារាំង-ចិននៅក្រុងប៉ារីស, លោក Wu Hailong ប្រធានសមាគមការទូត សាធារណៈចិន និងភ្ញៀវកិត្តិយសផ្សេងទៀតបានអញ្ជើញ ចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមនិងថ្លែងសុន្ទរកថា។ មន្ត្រីរដ្ឋាភិបាលចិន និងបារាំង ប្រធានសមាគម មិត្តភាព តំណាងគ្រឹះស្ថានស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយ បានជួបពិភាក្សាគ្នាលើប្រធានបទក្តៅ ជុំវិញការជំរុញការអភិវឌ្ឍ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន និងពងឹ្រងកិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធផ្សព្វផ្សាយជាដើម៕

To Top