បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីយោធាជាន់ខ្ពស់អ៊ុយក្រែន បាននិយាយថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក អាចចាប់ផ្តើម ធ្វើដំណើរមកដល់ ប្រទេសអ៊ុយក្រែន នៅក្នុងខែនេះហើយ ។
ថ្លែងតាមទូរទស្សន៍ជាតិ កាលពីថ្ងៃពុធ អ្នកនាំពាក្យកងទ័ពអាកាស អ៊ុយក្រែន លោក Ilya Evlash បានទស្សន៍ទាយថា ទីក្រុងកៀវអាចទទួលបាន យន្តហោះទំនើបដំបូងគេ បន្ទាប់ពីពិធីបុណ្យ Orthodox Easter ដែលត្រូវបានប្រារព្ធនៅថ្ងៃទី៥ខែឧសភាឆ្នាំនេះ។
ទោះជាយ៉ាងណា លោកបានព្រមាន កុំឲ្យមានសង្ឃឹមខ្លាំងពេក ដោយលោកបានពោលថា៖ យើងមិនបានទាយពីអនាគតទេ ព្រោះកាលបរិច្ឆេទត្រូវបានផ្លាស់ប្តូរ ច្រើនដងមកហើយប៉ុន្តែ ទាំងនោះហើយជាមូលហេតុ ដែលយើងកំពុងរង់ចាំ។
មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ពេលវេលាសម្រាប់ការដឹកជញ្ជូន F-16 គឺចេញពីដៃរបស់អ៊ុយក្រែន ហើយថា យោធារបស់ទីក្រុងគៀវ នឹងធ្វើការជាមួយនឹងអ្វី ដែលវាត្រូវបានផ្តល់ឱ្យ។
រំលឹកដែរថាកាលពីខែមីនា រដ្ឋមន្ត្រីការពារជាតិហូឡង់ Kajsa Ollongren បាននិយាយថា យន្តហោះចម្បាំង F-16ក្រុមដំបូងនឹងមកដល់អ៊ុយក្រែនពី ប្រទេសដាណឺម៉ាកនៅរដូវក្តៅនេះ៕
ប្រែសម្រួល៖ស៊ុនលី