បរទេស៖យោងតាមការចេញផ្សាយរបស់ RT បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Warsaw កាលពីថ្ងៃពុធដោយជំរុញឱ្យអាជ្ញាធរប៉ូឡូញបញ្ឈប់ការគាំទ្រអ៊ុយក្រែនដោយលើកហេតុផលថាជំហររបស់រដ្ឋាភិបាល
នៅទីបំផុតប្រថុយនឹងអូសទាញប្រទេសខ្លួនឯងឱ្យធ្លាក់ក្នុងសង្រ្គាមទៅវិញនោះទេ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយការប្រមូលផ្តុំបន្ទាប់មក ក្រុមបាតុករបានដើរកាត់ទីក្រុងដោយកាន់ទង់ជាតិប៉ូឡូញធំ និងបដាប្រឆាំងសង្គ្រាម។
ការប្រមូលផ្តុំនេះត្រូវបានគេដាក់ឈ្មោះថា “Peace March” ត្រូវបានរៀបចំឡើងដោយក្រុមប្រឆាំងសង្គ្រាមក្នុងតំបន់មួយចំនួនហើយហ្វូង បាតុករត្រូវបាននាំគ្នាស្រែកពាក្យស្លោកថា ៖មិនមែនជាសង្រ្គាមរបស់យើងក៏ដូចជាកាន់បដា ជាច្រើនដែលមានពាក្យស្លោកដូចជា “ថ្ងៃនេះរថក្រោះរបស់យើង ថ្ងៃស្អែកកូនរបស់យើង” “បញ្ឈប់អាមេរិចភាវូបនីយកម្មមកលើប្រទេសប៉ូឡូញ”។
អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិប៉ូឡូញ Leszek Sykulski ដែលជាឥស្សរជនសំខាន់ម្នាក់នៅពីក្រោយការហែក្បួននេះបាននិយាយថា៖យើងមិនយល់ស្របនឹងការអូសទាញចូលទៅក្នុងសង្រ្គាមរបស់អ្នកផ្សេងទេ យើងមិនយល់ព្រមធ្វើ ជាចំណីកាណុងទេ យើងមិនយល់ព្រមចំពោះការគាំទ្រដោយគ្មានលក្ខខណ្ឌ និងគ្មានន័យសម្រាប់អ៊ុយក្រែនឡើយ៕
ប្រែសម្រួល៖ស៊ុនលី