ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា កើនឡើងដល់ជិត ៣៤,៦០០នាក់

Xinhua

ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣៤,៥៦៨នាក់។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៣នាក់ និងរបួស ៥៧នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ដល់ទៅ ៣៤,៥៦៨នាក់ និងរបួសដល់ ៧៧,៧៦៥នាក់។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកចំពេលមានការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល និងកង្វះក្រុមជួយសង្គ្រោះ។

អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់បានស្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕ប្រែសម្រួល ឈូក បូរ៉ា

To Top