ព័ត៌មានអន្តរជាតិ

ហុងគ្រី ចេញមុខបដិសេធ និងប្រឆាំងកញ្ចប់ថវិកាជំនួយថ្មី របស់ណាតូចំពោះអ៊ុយក្រែន ដែលមានទំហំដល់ទៅ ១០០ពាន់លានអឺរ៉ូ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ទីក្រុង Budapest កំពុងប្រឆាំងនឹងគម្រោងថវិកាថ្មីទំហំ ១០០ពាន់លានអឺរ៉ូ ឬត្រូវជា ១០៧ពាន់លានដុល្លារ
ដែលជាផែនការរយៈពេល៥ឆ្នាំ របស់អង្គការ NATO ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។

លោកSzijjarto បានបង្ហាញឱ្យដឹងថា សេចក្តីព្រាងផែនការស្តីពី មូលនិធិជំនួយយោធាត្រូវបានបង្ហាញដល់ រដ្ឋជាសមាជិកនៃប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិកដោយអគ្គលេខាធិការ Jens Stoltenberg នៅដើមសប្តាហ៍នេះ។

លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ទូរទស្សន៍ហុងគ្រី M1 មុនពេលធ្វើដំណើរទៅកាន់កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសនៃ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) នៅទីក្រុងប៉ារីស។

លោក Szijjarto បានសង្កត់ធ្ងន់ថា ទីក្រុង Budapest នឹងប្រឆាំងនឹងគំនិតផ្តួចផ្តើមនេះ ហើយមិនមានគម្រោងចូលរួម ក្នុងការបំពាក់អាវុធដោយទីក្រុងគៀវ ឬបណ្តុះបណ្តាលទាហានរបស់ខ្លួននោះទេប៉ុន្តែ អ្នកការទូតជាន់ខ្ពស់បានកត់សម្គាល់ថា សេចក្តីព្រាងផែនការនេះត្រូវបានបង្ហាញ ដល់រដ្ឋជាសមាជិករបស់ប្លុកនៅក្នុង ការអានដំបូង របស់ខ្លួន ហើយនៅតែជាកម្មវត្ថុនៃការចរចានៅឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top