ព័ត៌មានអន្តរជាតិ

ស្លាប់យ៉ាងអាថ៍កំបាំងបុគ្គលម្នាក់ ដែលជាអ្នករាយការណ៍ព័ត៌មានសំងាត់ របស់ក្រុមហ៊ុន Boeing

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTអតីតបុគ្គលិកផ្នែកត្រួតពិនិត្យ ឬសវនករទៅលើ​គុណភាពយន្តហោះ​ម្នាក់​បានបាត់បង់ជីវិតភ្លាមៗក្រោយពេល ដែលលោកធ្លាប់បានបង្ហាញព័ត៌មាន សំងាត់អំពី​សញ្ញា​នៃ​បញ្ហា​នៅលើយន្តហោះ
ប៊ូអ៊ីង់ប្រភេទ 737 MAX នាពេលកន្លងមក។

លោកJoshua Dean អតីតបុគ្គលិកក្រុមហ៊ុន Spirit AeroSystems ដែលបានលើកឡើងពីការជូនដំណឹង អំពីស្តង់ដារដ៏ធូររលុងក្នុងការផលិតយន្តហោះ 737 MAX របស់ក្រុមហ៊ុន Boeing បានទទួលមរណភាពដោយសារជំងឺភ្លាមៗ និងធ្ងន់ធ្ងរដោយកាលពីខែមីនា អ្នកផ្តល់ព័ត៌មាន Boeing ម្នាក់ទៀត ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងចំណតសណ្ឋាគារមួយ នៅក្នុងអ្វីដែលអាជ្ញាធរបានពណ៌នាថា ជាការធ្វើអត្តឃាត។

យន្តហោះ​ 737 MAX ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្រោះ​ថ្នាក់​ក្នុង​នោះ​ មាន​មនុស្ស​ពីរ​នាក់​នាំ​ឱ្យ ​មាន​មនុស្ស​ស្លាប់​ច្រើន​នាក់កាលពីខែតុលា ឆ្នាំ២០១៨ យន្តហោះមួយក្នុងចំនោមយន្តហោះ បានធ្លាក់នៅប្រទេសឥណ្ឌូនេស៊ី ដោយបានឆក់យកជីវិតមនុស្សទាំងអស់១៨៩
នាក់នៅលើយន្តហោះ។

ប្រាំខែក្រោយមក យន្តហោះ Boeing 737 MAX មួយគ្រឿងទៀតដែលដំណើរការ ដោយក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង ដោយបានសម្លាប់អ្នកដំណើរ និងនាវិកទាំងអស់ចំនួន១៥៧ នាក់ហើយ
សោកនាដកម្ម​ទាំង​ពីរ​បាន ​ជំរុញ​ឱ្យ​មានការ​ផ្អាក​ការ​ហោះហើរ​រយៈពេល ​២០​ខែ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍នេះ​។

គួរឲ្យដឹងដែរថា សមាជិកគ្រួសាររបស់លោក Dean បានបង្ហាញថាអតីតសវនករគុណភាពនៅ Spirit AeroSystems បានទទួលមរណភាពនៅព្រឹកថ្ងៃអង្គារ៕

ប្រែសម្រួល៖ ស៊ុន លី

To Top