ប៉េកាំង៖ ប្រទេសចិន បានសម្តែង ការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលលោកបានឲ្យដឹងថា សហរដ្ឋអាមេរិក លើកទឹកចិត្តឱ្យអង្គការសុខភាពពិភពលោក (WHO) អញ្ជើញវត្តមានរបស់តៃវ៉ាន់ ជាអ្នកសង្កេតការណ៍ នៅក្នុងសន្និបាត សុខភាពពិភពលោកឆ្នាំនេះ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “សេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន-សហរដ្ឋអាមេរិក។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា មានចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន ។ ជំហររបស់ចិន លើការចូលរួមរបស់តំបន់តៃវ៉ាន់ ក្នុងសកម្មភាពរបស់អង្គការអន្តរជាតិ រួមទាំងអង្គការ សុខភាពពិភពលោក មានភាពស៊ីសង្វាក់គ្នា និង ច្បាស់លាស់ ពោលគឺត្រូវតែដោះស្រាយ ក្រោមគោលការណ៍ចិនតែមួយ ដែលជាគោលការណ៍មូលដ្ឋាន ដែលមានចែងនៅក្នុងដំណោះស្រាយ UNGA លេខ ២៧៥៨ និង WHA លេខ ២៥.១។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា អាជ្ញាធរគណបក្សវឌ្ឍន ភាពប្រជាធិបតេយ្យ បានជាប់គាំងដោយរឹងរូស ចំពោះជំហរផ្តាច់ខ្លួននៃ “ឯករាជ្យភាពតៃវ៉ាន់” ដែលមានន័យថា មូលដ្ឋានគ្រឹះនយោបាយ សម្រាប់ការចូលរួម របស់តំបន់តៃវ៉ាន់ នៅក្នុង WHA លែងមានទៀតហើយ។ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក បង្ហាញពីបញ្ហានេះ នៅក្នុងវិធីបំភាន់ជាសំខាន់ក្នុងការប្រមូលផ្តុំ និងគាំទ្រសកម្មភាពផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” ។
អ្នកនាំពាក្យបានបន្ដថា “សំណួរតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន និងជាខ្សែក្រហមលេខមួយ ដែលមិនត្រូវឆ្លងកាត់ក្នុងទំនាក់ទំនងចិន-អាមេរិក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបន្ដថា “ជាថ្មីម្តងទៀត យើងជំរុញឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-សហរដ្ឋអាមេរិកទាំងបី គោរពច្បាប់ អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន សម្រាប់គ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ធ្វើសកម្មភាពលើការប្តេជ្ញាចិត្តរបស់មេដឹកនាំសហរដ្ឋអាមេរិក ដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់”។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ការប្រើប្រាស់ ចិនពីរ” ឬ “ចិនមួយតៃវ៉ាន់មួយ” នៅក្នុង WHA ដើម្បីបង្កើតការភ័ន្តច្រឡំ លើបញ្ហា ដែលទាក់ទងនឹងតៃវ៉ាន់ ហើយជៀសវាងការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងបំបែកខ្លួន ‘ឯករាជ្យតៃវ៉ាន់’៕
ប្រែសម្រួល ឈូក បូរ៉ា