ព័ត៌មានអន្តរជាតិ

លោក គីស៊ីដា និងលោក ម៉ាក្រុង ព្រមគ្នាចាប់ផ្តើមការ ចរចាលើកិច្ចព្រមព្រៀង សន្តិសុខថ្មី

Kyodo
" "

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតី បារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមការចរចា លើកិច្ចព្រមព្រៀង ចូលដំណើរការទៅវិញទៅមក ដូច្នេះប្រទេសទាំងពីរ អាចសម្របសម្រួលកិច្ច សហប្រតិបត្តិការការពារជាតិ កាន់តែជិតស្និទ្ធ ដូចជាសមយុទ្ធរួម និងប្រតិបត្តិការសង្គ្រោះគ្រោះ មហន្តរាយជាដើម។

ប្រទេសជប៉ុនមានកិច្ចព្រមព្រៀង ចូលដំណើរការទៅវិញទៅមកជាមួយអូស្ត្រាលី និងអង់គ្លេស ដែលអនុញ្ញាតឱ្យកងកម្លាំង ការពាររបស់ពួកគេចូលទៅកាន់ទឹកដីរបស់គ្នាទៅវិញទៅមកដោយរលូនសម្រាប់គោលបំណងចម្រុះ។ បន្ថែម​ពី​នេះ ខ្លួន​បាន​យល់​ព្រម​ជាមួយ​ប្រទេស​ហ្វីលីពីន ក្នុង​ការ​ផ្តើម​ការ​ចរចា សម្រាប់​កិច្ច​ព្រមព្រៀង​បែប​នេះ។

" "

លោក គីស៊ីដា បានជួបជាមួយលោក ម៉ាក្រុង ខណៈដែលទីក្រុងតូក្យូ បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ ជាមួយបណ្តាប្រទេស ដែលមានគំនិតដូចគ្នានៅ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីដោះស្រាយកាន់តែប្រសើរឡើង ជាមួយនឹងការអះអាងយោធា ដែលកំពុងកើនឡើង របស់ចិននៅក្នុងដែនទឹកក្បែរនោះ។

" "

យោងតាមក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសបារាំង និងជួបជាមួយលោក ម៉ាក្រុង នៅចុងខែនេះ ។

ប្រទេសជប៉ុន និងបារាំង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងដាច់ដោយឡែករួចហើយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ សន្តិសុខរបស់ពួកគេ រួមទាំងកិច្ចព្រមព្រៀងទិញយក និង សេវាឆ្លងកាត់ ដែលជួយសម្រួលដល់ដំណើរ ការនៃការចែករំលែក ស្បៀងអាហារ ប្រេងឥន្ធនៈ និងគ្រាប់រំសេវរវាងកងកម្លាំងរបស់ពួកគេ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top