តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសដាក់ទណ្ឌកម្មសង សឹកលើបុគ្គល និងអង្គភាពចំនួន ២៥ របស់សហរដ្ឋអាមេរិក និងអង់គ្លេស សម្រាប់ការគាំទ្រ អ៊ីស្រាអែល ក្នុងការរំលោភសិទ្ធិមនុស្ស របស់ខ្លួនប្រឆាំង នឹងប៉ាឡេស្ទីន។
ការដាក់ទណ្ឌកម្មលើបុគ្គល និង ក្រុមហ៊ុនអាមេរិក ត្រូវបានដាក់ សម្រាប់ “ការគាំទ្រ និងការផ្តល់ហិរញ្ញប្បទាន ដល់សកម្មភាពភេរវកររបស់អ៊ីស្រាអែល ការលើកកម្ពស់ និង ការគាំទ្រ ចំពោះអំពើភេរវកម្ម និងការរំលោភសិទ្ធិ មនុស្ស ដ៏ជាក់ស្តែងប្រឆាំង នឹងប្រជាជនប៉ាឡេស្ទីន ជាពិសេសនៅតំបន់ហ្គាហ្សាស្ទ្រីប”។
ការដាក់ទណ្ឌកម្មលើបុគ្គល និង អង្គភាពរបស់អង់គ្លេស ត្រូវបានដាក់សម្រាប់ “ការគាំទ្រដោយចេតនា និងការសម្រប សម្រួលសកម្មភាពខុសច្បាប់របស់អ៊ីស្រាអែល រួមទាំងអំពើភេរវកម្មប្រឆាំងនឹងសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ការរំលោភជាប្រព័ន្ធនៃសិទ្ធិមនុស្ស ការឡើង កំដៅផែនដី ការប្រើប្រាស់អាវុធធុនធ្ងន់ និងអាវុធហាមឃាត់ប្រឆាំង នឹងជនស៊ីវិល ការឡោមព័ទ្ធតំបន់ហ្គាហ្សា ការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ការពង្រីកការតាំងទីលំនៅខុសច្បាប់។
ក្នុងចំណោមអង្គភាពទាំងប្រាំរបស់សហរដ្ឋអាមេរិក គឺមានក្រុមហ៊ុនការពារជាតិ Lockheed Martin ក្រុមហ៊ុន General Dynamics Corporation និង Skydio ខណៈដែលបុគ្គល គោលដៅទាំង ៧រូប រួមមាននាយកគោល នយោបាយអាមេរិកប្រឆាំងនឹងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់លោក Jason Brodsky និងឧត្តមសេនីយ៍កងទ័ពសហរដ្ឋអាមេរិក Bryan P. Fenton ។
ក្នុងចំណោមអង្គភាពទាំង៧ ដែលជាគោលដៅរបស់ចក្រភពអង់គ្លេសគឺ Elbit Systems និង Parker Meggitt ទាំងអស់ ដែលទាក់ទងនឹងឧស្សាហកម្ម ការពារជាតិ ហើយបុគ្គល ដែលត្រូវបានដាក់ទណ្ឌកម្មទាំង ៨រូប រួមមានរដ្ឋមន្ត្រីការពារជាតិ អង់គ្លេស Grant Shapps មេបញ្ជាការបញ្ជាការ យុទ្ធសាស្ត្រកងទ័ពអង់គ្លេស James Hockenhull និងប្រធានផ្នែកស៊ើបការណ៍ សម្ងាត់ Adrian Bird៕
ប្រែសម្រួល ឈូក បូរ៉ា