ព័ត៌មានអន្តរជាតិ

អ្នកការទូតអ៊ុយក្រែន៖ ទីក្រុងគៀវ នឹង​មិន​ច្រានចោល ​ការចរចា​សន្ដិភាព ជាមួយ​រុស្ស៊ីនោះឡើយ

Xinhua

គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba មិនបានច្រានចោលការចរចាជាមួយរុស្ស៊ីនោះទេ បន្ទាប់ពីសន្និសីទជាន់ខ្ពស់ ស្តីពីសន្តិភាព ដែលគ្រោង ធ្វើនៅខែក្រោយ នៅប្រទេសស្វីស នេះបើតាមគេហទំព័រ ព័ត៌មានអ៊ុយក្រែនបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍។

គេទំព័រ TSN.ua បានដកស្រង់សំដី រដ្ឋមន្រ្តីការបរទេស អ៊ុយក្រែនលោក Kuleba ឲ្យដឹងថា “នៅទីបញ្ចប់ អ្នកមិនអាចបញ្ចប់សង្រ្គាម ដោយគ្មានភាគីទាំងពីរបាននោះទេ” ។

នៅព្រឹកថ្ងៃដដែល សេវាសារព័ត៌មាន របស់ប្រធានាធិបតី អ៊ុយក្រែន បាននិយាយថា សន្និសីទសន្តិភាពនឹង ប្រព្រឹត្តទៅនៅថ្ងៃទី 15-16 ខែមិថុនា នៅរមណីយដ្ឋាន Burgenstock ក្បែរទីក្រុង Lucerne ប្រទេសស្វីស។

គួរបញ្ជាក់ថា បើតាមការឲ្យដឹង ពីរដ្ឋមន្រ្តីការបរទេសរូបនេះ បានឲ្យដឹងថា មេដឹកនាំរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីជុំវិញ ពិភពលោកត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងសន្និសីទនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top