រ៉ងហ្គូន៖ យោងតាមទិន្នន័យដែលចេញផ្សាយនាពេលថ្មីៗនេះដោយសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបាននាំចេញស្រូវ និងអង្ករចំនួន១១១,៨៦២តោន នៅក្នុងខែមេសា ដែលជាខែដំបូងនៃឆ្នាំសារពើពន្ធ២០២៤-២៥ ។
ការនាំចេញក្នុងខែមេសា រួមមានស្រូវចំនួន៤២,៧៧០តោន និងអង្ករចំនួន៦៩,០៩២តោន ។
បើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានឲ្យថា បរិមាណនៃការនាំចេញបានកើនឡើងពី៨៧,៦៤៨តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបាននាំចេញស្រូវ និងអង្ករទៅកាន់ជាង២០ប្រទេស និងតំបន់ រួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន ចិន ប៉ូឡូញ ម៉ាឡេស៊ី ប៊ែលហ្ស៊ិក ហូឡង់ និងវៀតណាម ។
សហព័ន្ធខាងលើបានឱ្យដឹងថា នៅក្នុងឆ្នាំសារពើពន្ធ២០២៣-២៤ មីយ៉ាន់ម៉ាបាននាំចេញស្រូវជាង១,៦លានតោន និងអង្ករ ដោយទទួលបានប្រាក់ចំណូលជាង៨៤៥លានដុល្លារសហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា