ព័ត៌មានអន្តរជាតិ

រុស្សី ដាក់ទោសអនុរដ្ឋមន្ត្រីការពារជាតិម្នាក់ ពាក់ព័ន្ធនឹងសំណូក ជាង១១លានដុល្លារ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេធាវីរបស់អនុរដ្ឋមន្ត្រីការពារជាតិម្នាក់បាននិយាយថា តុលាការក្រុងមូស្គូកាលពីថ្ងៃពុធបានច្រានចោលបណ្តឹងឧទ្ធរណ៍ដែលដាក់ ដោយក្រុមច្បាប់របស់អនុរដ្ឋមន្ត្រីការពារជាតិ Timur Ivanov ដែលកំពុងត្រូវបានឃុំខ្លួនពីបទសូកប៉ាន់ហើយតុលាការ​បាន​បដិសេធ​មិន​ដោះលែង​គាត់​ឱ្យ​នៅ​ក្នុង​ការ​ឃុំ​
ខ្លួន​ក្នុង​ផ្ទះ ជំនួស​ឱ្យ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នោះឡើយ។

អ្នកស៊ើបអង្កេតបានប្រកែកថាលោក Ivanov អាចព្យាយាមរត់គេចពីប្រទេសឆ្ពោះទៅសហភាពអឺរ៉ុប មេធាវីរបស់គាត់គឺ Murad Musayev បានប្រាប់ RIA Novosti ។

លោកMusayev បានច្រានចោលហានិភ័យនេះ ដោយចង្អុលបង្ហាញថា មន្ត្រីរូបនេះស្ថិត នៅក្នុងបញ្ជីទណ្ឌកម្មលោកខាងលិច ផ្សេងៗ ហើយបន្ថែមថាគាត់នឹងជំទាស់នឹងសេចក្តីសម្រេច នៅតុលាការកាត់ក្តី។

គួរឲ្យដឹងដែរថាលោក Musayev បានបង្ហាញឱ្យដឹងថា Ivanov ត្រូវបានចោទប្រកាន់ពីបទទទួលបានសេវាកម្មពីអ្នកម៉ៅការសំណង់យោធាដែលប៉ាន់ស្មានថាមានចំនួនជិត១ពាន់លានrublesឬ ប្រហែលជា១០,៨ លានដុល្លារ ៕ ប្រែសម្រួល៖ស៊ុនលី

To Top