បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សមូហភាពលោកខាងលិច បានធ្វើការដោយមិន នឿយហត់ក្នុងការ បំពាក់អាវុធអ៊ុយក្រែនប្រឆាំង នឹងរុស្ស៊ី ដោយព្យាយាមបំផ្លាញ វាក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួន តាំងតែពីពេលជម្លោះចាប់ផ្តើមមក ។
លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់នេះ ខណៈដែលកំពុងទទួលក្រុមមេបញ្ជាការយោធា នៅវិមានក្រឹមឡាំង ដែលបានសម្គាល់ខ្លួនឯងក្នុងប្រតិបត្តិការពិសេសប្រឆាំងនឹងអ៊ុយក្រែន ។
កិច្ចប្រជុំនេះបានធ្វើឡើង កាលពីថ្ងៃអង្គារ បន្ទាប់ពីការចូលកាន់តំណែង របស់លោកPutin សម្រាប់អាណត្តិទីប្រាំរបស់គាត់ ប៉ុន្តែត្រូវបានដោះលែង តែនៅថ្ងៃព្រហស្បតិ៍ ចំពេលមានការប្រារព្ធទិវាជ័យជំនះ ។
លោកប្រធានាធិបតីបានពន្យល់ថា សមូហភាពលោកខាងលិចខ្លួនឯង បានបង្កើតជាប្រព័ន្ធនៃការប្រឈមមុខគ្នា ដោយជឿថារុស្ស៊ីជា តំណភ្ជាប់នៅពីខាងក្នុងហើយលោកPutin បានបញ្ជាក់ថា ទោះជាយ៉ាងណាជម្លោះជាមួយអ៊ុយក្រែនបានបង្ហាញថា មិនមែនជាករណីដូចពួកគេយល់ឃើញនោះទេ ហើយលោកខាងលិច កំពុងយល់ខុសទាំងស្រុង៕
ប្រែសម្រួល៖ស៊ុនលី