ព័ត៌មានអន្តរជាតិ

ឥណ្ឌា នឹងបញ្ចប់ការ នាំចូលគ្រាប់រំសេវ ទាំងអស់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងទ័ពឥណ្ឌាគ្រោង នឹងបញ្ឈប់ការនាំចូលគ្រាប់រំសេវ នៅឆ្នាំក្រោយ ដោយសារឧស្សាហកម្ម ក្នុងស្រុកបានបង្កើន សមត្ថភាពផលិតរបស់ខ្លួន ដើម្បីបំពេញតម្រូវការជាតិ បានល្អប្រសើរជាងមុន និងគ្រប់គ្រាន់តាមផែនការ។

របាយការណ៍បាននិយាយថា កងទ័ពដែលពឹងផ្អែក ជាប្រវត្តិសាស្ត្រលើការនាំចូល បានរកឃើញប្រភពក្នុងស្រុក សម្រាប់អាវុធប្រហែល១៥០ ក្នុងចំណោម១៧៥ប្រភេទដែលអង្គភាព ត្រូវការនិងប្រើប្រាស់ ។ ទីក្រុងញូវដែលីបាន បំពេញស្តុកគ្រឿងបន្លាស់ និងគ្រាប់រំសេវក្នុង រយៈពេលប្រាំបីឆ្នាំ ចុងក្រោយនេះ ក្រោមការទិញបន្ទាន់ជាច្រើនជុំ ។

ក្រសួងការពារជាតិ បានផ្តល់អំណាចហិរញ្ញវត្ថុយោធា សម្រាប់លទ្ធកម្មទាំងនេះ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅ Uri, Jammu និង Kashmir ក្នុងឆ្នាំ ២០១៦ ការវាយប្រហារ តាមអាកាសប្រឆាំងនឹងប៉ាគីស្ថាន ក្នុងឆ្នាំ២០១៩និងការប៉ះទង្គិចគ្នា ជាមួយកងទ័ពចិននៅភាគខាងកើត Ladakh ក្នុងឆ្នាំ២០២០ជាដើម ។

យោងតាមប្រភពដដែល កងទ័ពបានរៀបចំផែនទី ផ្លូវរយៈពេលវែងមួយ ដើម្បីទិញគ្រាប់រំសេវសម្រាប់រយៈពេល១០ឆ្នាំខាងមុខ ចំពេលមានការប្រឈមមុខដាក់គ្នានៅ តាមព្រំដែនជាមួយប្រទេសចិន និងជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន ចាប់តាំងពីកងនាវាពាសដែក របស់កងទ័ពឥណ្ឌាភាគច្រើនជារបស់រុស្ស៊ី ៕

ប្រែសម្រួល៖ស៊ុនលី

To Top